កូរ៉េខាងត្បូង ៖ ប្រិយមិត្តអ្នកគាំទ្រវិស័យសិល្បៈរបស់ប្រទេសកូរ៉េ ពិតជាបានជ្រាបរួចមកហើយថា ប្រទេសកូរ៉េពិតជាសម្បូរទៅដោយតារាចម្រៀង ជាច្រើន មានទាំងជាក្រុម និងជា Solo ហើយពួកគេក៏មានទាំងរូបសម្រស់ និងសមត្ថភាព។
តែថ្ងៃនេះ យើងបានពាំនាំអារម្មណ៍របស់ប្រិយមិត្ត មកស្គាល់ក្រុមហ៊ុន ឬផ្ទះដែលពួកគេធ្វើការវិញម្តង ថាតើអស្ចារ្យយ៉ាងណា?
ជា្របកាន់តែច្បាស់ សូមទស្សនារូបភាព និងការបកស្រាយដូចខាងក្រោម ៖
១. HYBE Company
ភ្ញាក់ផ្អើលមែនទេ? ខណៈពេលដែលអគារនេះ គឺស្រស់ស្អាតខ្លាំងមែនទែន និងមានភាពអំណោយផលតែទោះជាយ៉ាងណាក្រុមហ៊ុនគឺគ្រាន់តែជួយអាគានេះប៉ុណ្ណោះ ហើយពួកគេ អាចនឹងទិញវានាពេលអនាគតក៏ថាបានជាពិសេសនេះ គឺជាអគារដែល ក្រុមតារាចម្រៀងប្រុសដ៏ល្បីនាពេលបច្ចុប្បន្ន កំពុងជ្រកនោះគឺក្រុមBTS និងមាន TXT Seventeen NU’EST ព្រមទាំងសិល្បករជាច្រើនទៀត។ អគារនេះ ក៏រួមបញ្ចូលទាំងសារមន្ទីរ ភោជនីយដ្ឋាន បន្ទប់ហាត់ប្រាណ បន្ទប់ Producing ផ្ទាល់ខ្លួន និងជាច្រើនផ្សេងទៀត។
២. P NATION
ក្រៅពីជាតារាចម្រៀង លោក PSY ក្លាយជាមនុស្សម្នាក់ ក្នុងចំណោមមនុស្សដែលមានឥទ្ធិពលបំផុតនៅប្រទេសកូរ៉េ។ លោកបានបើកក្រុមហ៊ុនមួយ ដោយខ្លួនឯងជាមួយនឹងសិល្បករ ក្រោមការគ្រប់គ្រងរួមមាន Jessi HyunA DAWN Heize Crush ព្រមទាំងសិល្បករជាច្រើនទៀត អគារមួយនេះថ្លៃខ្លាំងណាស់រួមទាំងសម្ភារដែលសិល្បករត្រូវការទៀត។
៣. DSP Media
ផលិតកម្ម DSP Media ដែលបានបង្កើតក្រុម K-Pop ដ៏អស្ចារ្យជាច្រើននៃជំនាន់ដើមដូចជា Sechs Kies Rainbow KARA Fin:KL និងច្រើនផ្សេងទៀត។ ឥឡូវនេះវាក៏ជាផ្ទះ របស់ក្រុម KARD April និង MIRAE ហើយជាថ្មីម្តងទៀត អគារនេះក៏មានតម្លៃមិនតិច និងស្ថិតនៅក្នុងតំបន់ដែលល្អផងដែរ។
៤. FNC Entertainment
FNCEntertainment មានសិល្បករដែលទទួលបានជោគជ័យជាច្រើន ដូចជា SF9 N.Flying P1HARMONY CherryBullet AOA CNBLUE និងច្រើនទៀត។
បើនិយាយពីអគារវិញ វាធ្លាប់បានឈ្នះពានរង្វាន់ទីក្រុងស្អាត ពីការិយាល័យស្រុកGangnam-gu ថែមទៀត។
ទីនោះមានភាពសម្បូរបែបជាច្រើនរួមទាំងអាហារដ្ឋាន កន្លែងហាត់ប្រាណ ស្ទូឌីយោ និងសូម្បីតែ Sky park។
៥. RBW Entertainment
RBWEntertainment មានក្រុមជាច្រើនជ្រកកោន ដូចជា MAMAMOO ONEUS ONEWE VROMANCE PurpleKiss និងជាច្រើនទៀត។ ក្រុមហ៊ុននេះពិតជាបានកើនចំណាត់ថ្នាក់ជារៀងរាល់ឆ្នាំ ពួកគេក៏មានអាគារដ៏ស្រស់ស្អាត ដែលមានបង្អួចរាប់រយផងដែរ។
៦. Hook Entertainment
HookEntertainment ជាអតីតផ្ទះរបស់ Lee Seung Gi ប៉ុន្តែឥឡូវនេះ ជាម្ចាស់ផ្ទះ តារាសម្តែងដែលឈ្នះពានរង្វាន់អូស្ការ Youn Yuh Jung និងអ្នកចម្រៀង Lee Sun Hee។
ទោះបីអាគារនេះមើលទៅហាក់ដូចជារាបទាបមែន ប៉ុន្តែវាពិតជាមានតម្លៃប្រហែល ២៤លានដុល្លារ។
៧. JYP Entertainment
ជាការពិតណាស់ JYP Entertainment គឺជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនធំៗទាំង៣ និងរួមបញ្ចូលទាំងសិល្បករល្បីៗ ដូចជា TWICE 2PM StrayKids Day6 ITZY Nizi-U និងច្រើនទៀត!
អគារនេះរួមមានហាងកាហ្វេ ភោជនីយដ្ឋាន បន្ទប់ Producing ចំនួន ១១ និងច្រើនទៀត។
៨. RAIN Company
ភ្ញាក់ផ្អើលមែនទេ? ទោះបីជាថ្មីខ្លាំង ក្នុងការបើកក្រុមហ៊ុនមួយខ្លួនឯងក៏ដោយ តែសម្រាប់ RAIN ក្នុងការគ្រប់គ្រង លោកបានធ្វើឱ្យក្រុមហ៊ុនរបស់លោកមានភាពអស្ចារ្យរួចទៅហើយ ជាពិសេសជាមួយនឹងការដាក់បញ្ចូល Ciipher។
វារួមបញ្ចូលទាំងភោជនីយដ្ឋាន ហាងកាហ្វេរូបភាព ហាងរក្សាសម្រស់ និងកន្លែងជាច្រើនទៀត។
៩. SM Entertainment
ជាការពិតណាស់ យើងមានក្រុមហ៊ុនមួយទៀត ជាផ្នែកមួយនៃក្រុមហ៊ុនធំៗទាំង ៣ ដែលជាផ្ទះរបស់សិល្បករដូចជា SHINee EXO aespa NCT RedVelvet Girls ’Generation TVXQ Super Junior និងជាច្រើនទៀត។ អគារនេះ គឺមិនអាចកាត់ថ្លៃបាន វាមានទាំងហាងកាហ្វេផ្សារទំនើបសារមន្ទីរ និងច្រើនផ្សេងទៀត។
១០. YG Entertainment
វគ្គផ្តាច់ព្រ័ត្រនៃផលិតកម្មធំៗទាំង ៣ ជាមួយនឹងផលិតកម្មដែលជាផ្ទះរបស់សិល្បករដូចជា BLACKPINK BIGBANG TREASURE iKON Winner AKMU និងជាច្រើនទៀត។
YG Entertainment ធ្វើបានល្អអស់ជាច្រើនឆ្នាំមកហើយ។ ក្រៅពីនេះ អគារនេះពិតជាស្រស់ស្អាតខ្លាំងណាស់ វារួមបញ្ចូលទាំងបន្ទប់លេងហ្គេម ផ្សារទំនើបបន្ទប់ producing ផ្ទាល់ខ្លួន ភោជនីយដ្ឋាន និងរបស់ផ្សេងទៀត។
វាក៏មានតំលៃប្រហែល ១៦២ លានដុល្លារ៕
ប្រភព : Koreaboo