ឈុតដ៏លេចធ្លោ គួរឲ្យចងចាំបំផុតនៅក្នុងឧស្សាហកម្ម Kpop! - TrueID

ឈុតដ៏លេចធ្លោ គួរឲ្យចងចាំបំផុតនៅក្នុងឧស្សាហកម្ម Kpop!

July 15, 2022

កូរ៉េខាងត្បូង ៖ ជារឿងដែលហ្វេនៗមិនអាចប្រកែកបានថាក្រុមចម្រៀង Kpop តែង​តែអស្ចារ្យ និង​ស្រស់​ស្អាតគ្រប់​ពេលវេលា ខណៈ​ពួក​គេមានវត្តមាន​នៅ​លើ​ឆាកសម្ដែងជាមួយការតុបតែងខ្លួនប្រកបដោយភាពទាក់ទាញ ជាពិសេសស្ទីលឈុតសម្លៀកបំពាក់ទាន់សម័យរបស់សមាជិកម្នាក់ៗកាន់តែបាន​បន្ថែម​ប្រជាប្រិយភាពដល់​ការ​សម្តែង​របស់​ពួក​គេ។

ទាក់ទងនឹងស្ទាយ៍ Fashion សម្លៀកបំពាក់លើឆាកសម្ដែង សមាជិកក្រុមចម្រៀងKpop​ ទាំងនេះតែងតែទទួលបានការចាប់អារម្មណ៍ពីប្រិយមិត្តគ្រប់មជ្ឈដ្ខានជាមួយឈុតសម្លៀកបំពាក់ឡើងឆាករបស់ដែលចាត់ទុកថាជា Most Iconic Stage Outfits ដ៏លេចធ្លោ ទាក់ទាញនិងល្បីបំផុតប្រចាំវិស័យ។

ខាងក្រោមនេះជាបញ្ជីឈ្មោះ Idols ដែលត្រូវបាននគេទទួលស្គាល់ជាមួយស្ទីលសម្លៀកបំពាក់ដ៏អស្ចារ្យគួរឲ្យចងចាំ និងលេចធ្លោបំផុតនៅក្នុងឧស្សាហកម្ម Kpop

១. រ៉ូបក្រហមរបស់ Jennie BLACKPINK

សម្រាប់កម្មវិធី Gaon ChartMusic Awards លើកទី៨ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ ២០១៩ Jennie បានពាក់រ៉ូបពណ៌ក្រហមសម្រាប់ការសម្តែង "SOLO" របស់នាង។

Jennie 
Jennie 

២. Rainbow Dress របស់ Joy (Red Velvet)

ក្នុងអំឡុងពេលនៃការផ្សព្វផ្សាយ"Peek-a-boo"របស់ Red Velvet ជារឿយៗ Joy ត្រូវបានគេឃើញពាក់រ៉ូបពណ៌ឥន្ទធនូដ៏ទាក់ទាញ។

Joy 
Joy 

៣. អាវ Blue VelvetJacket និងកន្សែងក្រហមរបស់ Jimin (BTS)

សម្រាប់​បទ “Blood, Sweat& Tears” របស់​ក្រុម BTS គឺ Jiminត្រូវ​បាន​គេ​ឃើញ​ពាក់​អាវ​ Velvet Jacket ពណ៌​ខៀវ និង​កន្សែង​ក្រហម​ជុំវិញ​ក។

Jimin 
Jimin 

៤. សំពត់វាយ Tennis របស់ Krystal f(x)

ក្នុងសម័យបទផ្សព្វផ្សាយ "Rum PumPum" របស់ f(x) ជារឿយៗ Krystal ត្រូវបានគេឃើញស្លៀកសំពត់សម្រាប់វាយ Tennis ម៉ូតផ្សេងៗគ្នា។

Krystal 
Krystal 

៥. អាវ CropJacket  របស់ Kai (EXO)

សម្រាប់ការផ្សព្វផ្សាយ "Obsession"របស់ EXO ជារឿយៗ Kai ត្រូវបានគេឃើញពាក់អាវធំពណ៌ខ្មៅCrop Jacket ដែលស៊ីគ្នាឥតទាស់ជាមួយខោស្បែកពណ៌ខ្មៅ។

Kai 
Kai 

៦. Red One-Piece របស់ Hwasa (MAMAMOO)

សម្រាប់កម្មវិធី Mnet AsianMusic Awards ឆ្នាំ ២០១៨ Hwasa បានធ្វើឲ្យផ្អើលពេញបណ្ដាញសង្គមជាមួយនឹងឈុតស្បែកពណ៌ក្រហមRed One-Piece របស់នាង។

Hwasa 
Hwasa 

៧. សម្លៀកបំពាក់ដូច Elsa របស់ Dahyun (TWICE)

សម្រាប់ការផ្សព្វផ្សាយ "FeelSpecial" របស់ TWICE ជារឿយៗ Dahyunត្រូវបានគេឃើញពាក់ឈុតដូច Elsa ដ៏គួរឲ្យស្រលាញ់៕

Dahyun 
Dahyun 

ប្រភព ៖ Kpopstarzv               

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...