កម្សាន្ត៖ នៅពេលប្រឈមមុខនឹងបញ្ហា មនុស្សម្នាក់ៗតែងតែមានវិធីសាស្រ្តក្នុងការវិភាគតាមបែបផ្សេងៗគ្នា ដើម្បីដោះស្រាយបញ្ហានោះ។ មនុស្សខ្លះរង់ចាំបញ្ហាកើតឡើងមុនទើបដោះស្រាយ ឯមនុស្សមួយចំនួនទៀត ព្យាយាមរកគ្រប់មធ្យោបាយទាំងអស់ ថាតើអ្វីដែលនឹងបណ្តាលឲ្យមានបញ្ហា។ ឬអ្នកខ្លះទៀត ក្រៅពីដោះស្រាយបញ្ហា គេនឹងគិតរកវិធីការពារមិនឲ្យមានបញ្ហាបែបនេះកើតឡើងម្តងទៀត។
យ៉ាងណាមិញ នៅពេលដែលមនុស្សផ្សេងគ្នា មានវិធីនៃការគិតខុសៗគ្នា តោះទៅមើលថា តើអ្នកជាអ្នកដោះស្រាយបញ្ហាបែបណា? គ្រាន់តែមើលរូបភាពខាងក្រោម ហើយចំណាំខ្លួនឯងថាតើ រូបដំបូងដែលអ្នកឃើញជារូបអ្វី? តើអ្នកឃើញអ្វីមុនគេរវាងកន្ទុយឆ្កែ និងជើងខាងក្រោយ? ឬមុខចំហៀងរបស់ឆ្កែ?
១.បើអ្នកឃើញកន្ទុយ និងជើងខាងក្រោយ
ប្រសិនបើអ្នកឃើញរូបភាពបែបនេះ មានន័យថា នៅពេលអ្នកធ្វើការសម្រេចចិត្ត អ្នកធ្វើការសម្រេចចិត្តដោយផ្អែកលើមូលហេតុដើមនៃបញ្ហា។ ហើយក្នុងអំឡុងពេលនោះ អ្នកមិនគ្រាន់តែប្រើហេតុ និងផលនោះទេ ប៉ុន្តែអ្នកក៏នឹងគិតថា ពេលបញ្ហានេះត្រូវបានដោះស្រាយហើយ តើគួរធ្វើអ្វីបន្ទាប់ទៀត?
២.បើអ្នកឃើញមុខសត្វឆ្កែ
ប្រសិនបើអ្នកឃើញរូបភាពបែបនេះ មានន័យថាអ្នកជាអ្នកវិភាគបញ្ហាដោយផ្អែកលើការពិត និងជាអ្នកវិភាគបញ្ហាដ៏ប៉ិនប្រសប់ ដើម្បីស្វែងរកដំណោះស្រាយចំពោះអ្វីដែលបានកើតឡើងក្នុងទិសដៅដ៏ល្អបំផុត។
ប្រភព៖ sanook