ថៃ ៖ បន្ទាប់ពីKristSingto សម្ដែងរឿងSOTUS: The Series – พี่ว้ากตัวร้ายกับนายปีหนึ่ง ចេញឆ្នាំ ២០១៦ និង SOTUS S ដែលជា Season 2 ចេញឆ្នាំ ២០១៧ មក ពួកគេទាំងពីរនាក់ រកបានសន្ទុះប្រិយជាប្រិយភាពល្បីល្បាញ គួរឲ្យកត់សម្គាល់មានអ្នកគាំទ្រទាំងក្នុងប្រទេស និងក្រៅប្រទេសទូទាំងពិភពលោក និងនៅតែជាទីស្រលាញ់របស់ហ្វេនៗ រហូតដល់បច្ចុប្បន្ន។
ជាមួយគ្នានេះដែរអាចថាបន្ទាប់ពី Krist -Perawat Sangpotirat និង Singto -Prachaya Ruangroj រួមសម្ដែងរឿង BL គូជាមួយគ្នាមក បានធ្វើឲ្យរឿង Series Y របស់ប្រទេសថៃ ក្លាយជាឧស្សាហកម្មកម្សាន្តដ៏ពេញនិយមសម្រាប់យុវវ័យនាយុគសម័យថ្មីជាហេតុធ្វើឲ្យទីផ្សាររឿងប្រភេទនេះ ត្រូវបានផលិតឡើងជាហូរហែ ពីមួយឆ្នាំទៅមួយឆ្នាំ។
គិតទៅចាប់តាំងពីរឿងSOTUS មកវាមានរយៈពេលជាង៦-៧ឆ្នាំ មកហើយដែលគូ KristSingto មិនបានបានលេងរឿង SeriesY រួមគ្នាទៀត ហេតុនេះសម្រាប់ហ្វេនៗ BLជាពិសេស Peraya ដែលជា Fandom របស់ហ្វេនៗរបស់KristSingto ផ្ទាល់តែម្ដង។
អ្នកគាំទ្រពិតជាចង់ឃើញ តារាប្រុសទាំងពីរសម្ដែងរឿងថ្មីជាមួយគ្នាណាស់ ព្រោះអត់គិតមិនបានថា គូផ្សេងៗរបស់ GMM មាន OffGun,EarthMix, PondPhuwin ជាដើមសុទ្ធតែមានរឿងថ្មីគូជាមួយគ្នាអស់ហើយ នៅឡើយតែគូ KristSingto ស្ងាត់ឲ្យឈឹង។
តែយ៉ាងណា ទោះបីជាពួកគេមិនលេងSeries Y រួមគ្នាក៏ដោយតែពួកគេក៏មានការងារគូរួមគ្នាជាបន្តបន្ទាប់ និងសម្ដែងរឿងរៀងៗខ្លួនជាហូរហែ ឲ្យហ្វេនៗបានទស្សនាផងដែរហើយសម្រាប់ហ្វេនៗដែលកាត់ចិត្តមិនបាន និងនៅនឹក Moment របស់ KristSingto សូមត្រទ្បប់ទៅទស្សនារឿង SOTUS មើលកម្មវិធី Friend.shipwith Krist-Singto ព្រមទាំងការងារ កម្មវីធីផ្សេងៗរបស់ពួកគេ គ្រាន់បាត់នឹកខ្លះ៕