Butter ត្រលប់ទៅកាន់តំណែងលេខ១ ជាថ្មីម្ដងទៀត លើតារាង Billboard Hot 100! - TrueID

Butter ត្រលប់ទៅកាន់តំណែងលេខ១ ជាថ្មីម្ដងទៀត លើតារាង Billboard Hot 100!

September 8, 2021

កូរ៉េខាងត្បូង ៖ សម្រាប់សប្ដាហ៍នេះ បទ Butter របស់ BTS បានបំបែកកំណត់ត្រាផ្ទាល់ខ្លួនសាជាថ្មីម្ដងទៀតដោយបានបង្ហាញមុខនៅចំណាត់ថ្នាក់កំពូលលេខ១ ប្រចាំនៅលើតារាង Billboard Hot 100

BTS
BTS

បទ Butter បានឈរនៅក្នុងតារាងBillboard Hot 100 នេះចំនួន១៤សប្តាហ៍មកហើយ ថែមទាំងបានគ្រងតំណែងកំពូលលេខ១ ជាលើកទី ១០ ផងដែរបើគិតទាំងសប្ដាហ៍ថ្មីនេះ បទនេះបានក្លាយជាចម្រៀងទោលទី៤០ ប្រចាំប្រវត្តិសាស្ត្ររបស់តារាងដែលឈរនៅលើចំណាត់ថ្នាក់លេខ១បាន ១០ សប្តាហ៍។

BTS
BTS

គួរបញ្ជាក់ផងដែរថា ចម្រៀង១បទនេះរបស់ BTS ក៏ជាប់ចំណាត់ថ្នាក់កំពូល លើតារាង Billboard’s Digital Song SalesChart រយៈពេល ១៤ សប្ដាហ៍ ជាពិសេស Butter ក៏ទើបនឹងបំបែកកំណត់ត្រាថ្មីបន្ថែម ដោយជាប់លេខ១ លើតារាង Billboard’s Songsof the Summer Chart ទៀតផង៕

BTS
BTS

សូមអបអរសាទរ BTS ចំពោះកំណត់ត្រាទាំងនេះ!    

កំណត់ត្រារបស់ BTS
កំណត់ត្រារបស់ BTS

ប្រភព ៖ Soompi

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...