ក្រៅពីភាពស្រស់ស្អាត ផ្កាឈូករ័ត្នថែមទាំងអត្ថន័យគួរឲ្យចាប់ចិត្តបែបនេះទៀត! - TrueID

ក្រៅពីភាពស្រស់ស្អាត ផ្កាឈូករ័ត្នថែមទាំងអត្ថន័យគួរឲ្យចាប់ចិត្តបែបនេះទៀត!

March 15, 2022

កម្សាន្ត ៖ ជាមួយនឹងសម្រស់ដ៏ស្រស់ត្រកាលរាងមូល និងផ្កាពណ៌លឿងភ្លឺ ស្រដៀងនឹងកាំរស្មីនៃពន្លឺព្រះអាទិត្យផ្កាឈូករ័ត្នមានសារៈសំខាន់ខាងវប្បធម៌ និងស្មារតីចំពោះមនុស្សជុំវិញពិភពលោក ក្នុងនោះក្រៅពីភាពពីភាពស្រស់ស្អាតផ្កានេះថែមទាំងមានអត្ថន័យ តំណាងលើសពីអ្វីអ្នកគិតទៅទៀត។

ផ្កាឈូករ័ត្ន
ផ្កាឈូករ័ត្ន

ខាងក្រោមនេះ ជាអត្ថន័យគួរជាទីចាប់ចិត្តរបស់ផ្កាឈូករ័ត្ន៖

១. សុភមង្គល

ខណៈពេលដែលផ្កាឈូករ័ត្ន ត្រូវបានគេស្គាល់ច្រើនបំផុត សម្រាប់ពណ៌លឿងដ៏ទាក់ទាញនិងដោយសារ​ពណ៌​លឿង​តំណាង​នេះហើយ ដែលតំណាងឲ្យ​ភាព​រីករាយ សុភមង្គល និង​សំណើច។

២. សុទិដ្ឋិនិយម

ផ្កាឈូករ័ត្ន មានភាពល្បីល្បាញសម្រាប់ការបង្វែរមុខជុំវិញឆ្ពោះទៅ រកព្រះអាទិត្យសម្រាប់ហេតុផលនេះ ពួកគេក៏ជានិមិត្តសញ្ញានៃភាពសុទិដ្ឋិនិយមផងដែរ ព្រោះដូចជារស្មីរបស់ព្រះអាទិត្យផ្ទាល់។

ផ្កាឈូករ័ត្នបញ្ជូនអារម្មណ៍វិជ្ជមាន ផ្កាដ៏ល្អឥតខ្ចោះ ដើម្បីនាំមកនូវសេចក្តីរីករាយនិងស្នាមញញឹម។

ផ្កាឈូករ័ត្ន
ផ្កាឈូករ័ត្ន

៣. ភាពស្មោះត្រង់

ដោយសារផ្កាឈូករ័ត្ន​​ ងាក​ទៅរក​ពន្លឺនេះវា​ក៏​ជា​និមិត្តរូប​នៃ​សេចក្តីពិត និង​ភាពស្មោះត្រង់​ផងដែរ​ តំណាងឲ្យគំនិតនៃការបំភ្លឺដោយរបៀបមួយផ្កាឈូករ័ត្នបង្កប់នូវពាក្យថា ការពិតនឹងដោះលែងអ្នក។

៤. អាយុវែង

ផ្កាឈូករ័ត្នមានភាពធន់នឹងគ្រោះរាំងស្ងួត ព្រោះវាមានប្រព័ន្ធឫស យ៉ាងទូលំទូលាយហើយដោយសារតែភាពរឹងប៉ឹងរបស់វា ទើបក្លាយជានិមិត្តសញ្ញានៃភាពរឹងមាំ និងអាយុវែងផងដែរ។

៥. សន្តិភាព

នៅឆ្នាំ១៩៩៦ អ៊ុយក្រែនបានប្តេជ្ញាចិត្ត ក្នុងការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង ហើយដើម្បីជាកិត្តិយសក្នុងឱកាសនោះតំណាងមកពីសហរដ្ឋអាមេរិក អ៊ុយក្រែន និងរុស្ស៊ីបានដាំផ្កាឈូករ័ត្ននៅកន្លែងដែលពីមុន មានកន្លែងបាញ់កាំជ្រួចនុយក្លេអ៊ែរដូច្នេះពួកវាក៏ក្លាយជានិមិត្តសញ្ញានៃការរំសាយអាវុធនុយក្លេអ៊ែរ ​រួម​បញ្ចូល​នូវសន្តិភាព​៕

ផ្កាឈូករ័ត្ន
ផ្កាឈូករ័ត្ន

ប្រភព ៖ Uniguide

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...