កម្សាន្ត ៖ យោងតាមរបាយការណ៍ផ្តាច់មុខពី JTBC បានឲ្យដឹងថា RM នឹងត្រលប់មកវិញនៅថ្ងៃទី ២៥ ខែវិច្ឆិកា ដែលបច្ចុប្បន្នលោកកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ នៃការធ្វើការលើអាល់ប៊ុមរបស់ខ្លួន ហើយគោលដៅរបស់តារាប្រុសរូបនេះ គឺចេញនៅថ្ងៃទី ២៥ ខែវិច្ឆិកា។
ខណៈពេលដែល RM បានចេញបទចម្រៀងចម្រុះពីរ ពីមុន នេះនឹងក្លាយជាការចេញអាល់ប៊ុមផ្លូវការដំបូងរបស់លោក ជាមួយនឹងសមាជិក BTS ដែលកំពុងធ្វើការឆ្ពោះទៅរកសកម្មភាពបុគ្គលកាន់តែច្រើន នេះនឹងក្លាយជាសកម្មភាពបន្ទាប់របស់លោក បន្ទាប់ពី តំណែង MC ថ្មី របស់ខ្លួន នៅក្នុងកម្មវិធីចម្រុះថ្មីរបស់ tvN ។
គួររំលឹកផងដែរថា កាលពីមុននេះ Jin ក៏ទើបតែបញ្ចេញបទចមនរៀង សម្រាប់ការត្រលប់មកវិញទោលផងដែរ៕
សូមទស្សនារូបភាពខាងក្រោម ៖
ប្រភព: Koreaboo