យល់ដឹង៖ យើងរស់នៅក្នុងសង្គមដែលមានបច្ចេកទេសជឿនលឿន ការប្រកួតប្រជែងខ្ពស់ និងមានមហិច្ឆតាខ្ពស់។ ជារឿយៗនេះបណ្តាលឲ្យមានភាពតានតឹង និងជំងឺស្រ្តេសជាច្រើន ដែលមិនល្អសម្រាប់សុខុមាលភាពផ្លូវចិត្ត និងសុខភាពនោះទេ។
ខាងក្រោមនេះនឹងបង្ហាញពី វិធីយកឈ្នះភាពស្រ្តេសដ៏លើសលប់បំផុត សម្រាប់តារានិករនីមួយៗ ៖
♈️ Aries (Mar 21 – Apr 19)
ព្យាយាមធ្វើសមាធិស្ងប់ស្ងាត់ ពីរបីដង នៅពេលព្រឹកឬពេលយប់។ នៅថ្ងៃសម្រាករបស់អ្នក ផ្តល់ពេលឲ្យខ្លួនឯងសម្រាក ធ្វើអ្វីមួយដែលអ្នកស្រលាញ់ និងធ្វើខុសខ្លះនៅពេល ដែលគ្មាននរណាម្នាក់មើល។
♉️ Taurus (Apr 20 – May 20)
អ្នកមានទំនោររៀបចំកន្លែងរស់នៅ ដែលពិតជាមានភាពកក់ក្ដៅ និងអារម្មណ៍ដូចជាផ្ទះរបស់អ្នក។ ចូរងូតទឹក ម៉ាស្សាមុខ ឬធ្វើដំណើរកម្សាន្តចេញក្រៅ ឲ្យបានច្រើន។
♊️ Gemini (May 21 – Jun 20)
គ្រាន់តែបោះចោលអ្វីមួយ ដែលធ្វើឲ្យអ្នកគិតច្រើន ហើយសូមព្យាយាមចូលរួមជាមួយពេលវេលាទំនេររបស់អ្នកបន្ថែមទៀត ដោយការអានសៀវភៅ ឬស្តាប់អ្វីដែលប្រឈមនឹងទស្សនៈរបស់អ្នក។
♋️ Cancer (Jun 21 – Jul 22)
សូមកុំឲ្យនរណាបញ្ចេញមតិមិនល្អ ឬនិយាយអំពីទំនួលខុសត្រូវរបស់អ្នក ទៅលើរឿងនេះរឿងនោះ ហើយសូមផ្ដល់ក្តីស្រលាញ់របស់អ្នក ទៅកាន់មិត្តណា ដែលតែងផ្ដល់ក្ដីស្រលាញ់មកអ្នកវិញដូចគ្នា។
♌️ Leo (Jul 23 – Aug 22)
ការចំណាយពេលជាមួយគ្រួសារ មិត្តភក្តិ និងមិត្តរួមការងាររបស់អ្នក អាចជួយអ្នកឲ្យដឹងថា បញ្ហារបស់អ្នកមិនហត់នឿយណាស់ណាទេ បើប្រៀបធៀបនឹងពួកគេ។
♍️ Virgo (Aug 23 – Sep 22)
ផ្តល់ឱកាសឲ្យខ្លួនឯងធ្វើអ្វីមួយឆ្កួតៗ សប្បាយៗ ដើម្បីប្រយោជន៍របស់ខ្លួនឯងខ្លះផង។ លំហែកាយជាមួយអាហារឆ្ងាញ់ៗ ទៅជិះស្គី ឬទៅហាងទិញស្លៀកសម្លៀកបំពាក់ជាដើម។
♎️ Libra (Sep 23 – Oct 22)
បង្កើតចំណូលចិត្តថ្មីៗរបស់អ្នក នៅពេលអ្នកមិនធ្វើការ ហើយប្រសិនបើអ្នកមិនមានអារម្មណ៍ ថាខ្លួនឯងធ្វើបានទេ ឥឡូវនេះគឺជាពេលវេលា ដ៏ល្អឥតខ្ចោះដើម្បីរៀនអ្វីថ្មី!
♏️ Scorpio (Oct 23 – Nov 21)
ប្រសិនបើការចេញទៅបារ ឬក្លឹប មិនមែនជាកន្លែងរបស់អ្នកទេ សូមចុះឈ្មោះសម្រាប់ការលេងកីឡា ឬអានសៀវភៅដែលនឹងអនុញ្ញាតឲ្យអ្នក និយាយអំពីចំណាប់អារម្មណ៍របស់អ្នក ជាមួយមនុស្សដែលមានគំនិតដូចគ្នា។
♐️ Sagittarius (Nov 22 – Dec 21)
កក់ការធ្វើដំណើរ នៅវិស្សមកាលនេះ ដើម្បីទៅស្គាល់កន្លែងថ្មី និងពង្រឹងបទពិសោធន៍របស់អ្នក។ ប្រសិនបើអ្នកមិនមែនជាមនុស្ស ដែលចូលចិត្តរៀបចំគម្រោងទេ ចូរចំណាយពេលចុងសប្តាហ៍មួយរយៈ ដើម្បីធ្វើដំណើរទៅកន្លែងណាមួយ ដោយក្តីរំភើប។
♑️ Capricorn (Dec 22 – Jan 19)
រៀបចំកម្មវិធីប្រចាំខែ សម្រាប់ខ្លួនអ្នក នូវអ្វីដែលអ្នកចង់សាកល្បង ដូចជាការម៉ាស្សា មើលភាពយន្តដែលអ្នកចង់មើល ឬភោជនីយដ្ឋានដែលអ្នកចង់សាកល្បង។
♒️ Aquarius (Jan 20 – Feb 18)
វាដល់ពេលដែលត្រូវរៀបចំ ដោយរក្សាកាលវិភាគ និងកំណត់គោលដៅប្រចាំថ្ងៃ/សប្តាហ៍/ខែ។ បន្ទាប់មក អ្នកពិតជាអាចរីករាយនឹងពេលទំនេររបស់អ្នក ជាជាងមានអារម្មណ៍ថា មានកំហុសក្នុងការមិនបញ្ចប់គម្រោងអ្វីមួយ ហើយគេចទៅដើរលេង។
♓️ Pisces (Feb 19 – Mar 20)
ស្វែងរកវិធី ដើម្បីបង្ហាញពីខ្លួនអ្នក ប្រកបដោយសិល្បៈ។ កុំបារម្ភអំពីការបង្កើត ស្នាដៃសិល្បៈដ៏ល្អឥតខ្ចោះ គ្រាន់តែធ្វើតាមអ្វីដែលអ្នកស្រលាញ់ទៅ ហើយមានអ្នកនឹងមានអារម្មណ៍ថាមានសេរីភាព។
អត្ថបទដោយ ៖ Yukvey