កម្សាន្ត ៖ Jackson Wang សមាជិកក្រុម GOT7 ថ្មីៗនេះ បានទៅប្រទេសថៃ សម្រាប់ការបើកឆាកតន្ត្រីទេសចរណ៍ពិភពលោក Magic Man ដែលជាកន្លែងដែលលោក បានសម្តែងការប្រគំតន្ត្រីចំនួន ៣ យប់នៅទីក្រុងបាងកក។
ហើយក្នុងអំឡុងពេលដែលលោកនៅក្នុងប្រទេសនេះ Jackson បានចូលរួមក្នុងបទសម្ភាសន៍ពិសេសមួយ ជាមួយនឹងកម្មវិធីវិទ្យុ WOODY FM ដែលពេញនិយម។ ក្នុងនោះពួកគេបានពិភាក្សាអំពីប្រធានបទផ្សេងៗ នៅចំពោះមុខអ្នកទស្សនាផ្ទាល់ រួមទាំងការបង្ហាញអំពីខ្លួនឯង ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត ទាក់ទងនឹងគ្រួសារ។
ហើយពេលនិយាយអំពីស្នេហា ជាមួយពិធីករ WOODY Jackson បានសារភាពថា លោកចង់រៀបការមុនពេលខ្លួនមានអាយុ ៣៥ ឆ្នាំ ក្រោយពេលដែលបច្ចុប្បន្ន Jackson មានអាយុ ២៨ ឆ្នាំ មានន័យថាតារាប្រុសរូបនេះ នៅមានពេលវេលាសមរម្យមុនពេលនោះ។
យ៉ាងណាមិញ បើទោះបីជាគំនិតនៃការមានគ្រួសាររបស់ Jackson បានទទួលការគាំទ្រពីហ្វេនក៏ដោយ ក៏តារាប្រុសរូបនេះនៅតែមានឧបសគ្គមួយដ៏ធំ នោះគឺដោយសារលោកមានការរវល់ខ្លាំងពេក ដូច្នេះវាពិតជាលំបាកណាស់ក្នុងការទាក់ទងគ្នា៕
ប្រភព : Koreaboo