កម្សាន្ត៖ តាមរយៈរូបភាពទាំងបីខាងក្រោមនេះ តំណាងឲ្យគ្រួសារដែលមានឪពុក ម្តាយ និងកូន។ សំណួរសួរថា តើនៅពេលអ្នកមើលឃើញរូបភាពទាំងបីនោះ អ្នកពេញចិត្ត និងជ្រើសរើសរូបភាពមួយណា? ដូច្នេះ ចូរចំណាំខ្លួនឯង ស្មោះត្រង់នឹងខ្លួនឯង ហើយជ្រើសរើសរូបភាពណាមួយ បន្ទាប់មកអានចម្លើយតាមលេខខាងក្រោម ដើម្បីដឹងថា អ្នកស្ថិតក្នុងស្ថានភាពគ្រួសារបែបណា៕
-ប្រសិនបើអ្នកជ្រើសរើសរូបភាពទី ១
អ្នកជាមនុស្សដែលអាច មានគ្រួសារខុសពីអ្នកដទៃ។ វាអាចទៅរួចដែលអ្នកធំឡើង ដោយគ្មានឪពុករបស់អ្នកនៅក្បែរអ្នក។ ព្រោះរូបភាពដំបូងនេះ ឪពុកហាក់ដូចជាមិនខ្វល់ពីគ្រួសារទាល់តែសោះ។ ខណៈពេលដែលម្តាយព្យាយាមមិនឲ្យកូននៅជិតឪពុក។ ប្រសិនបើអ្នកសម្រេចចិត្តថា នេះមិនមែនជារូបថតគ្រួសារទេ នោះមានន័យថា អ្នកចូលចិត្តជួយអ្នកដទៃ ហើយព្យាយាមផ្លាស់ប្តូរអ្វីៗនៅជុំវិញអ្នកឲ្យកាន់តែប្រសើរឡើង។
-ប្រសិនបើអ្នកជ្រើសរើសរូបភាពទី ២
អ្នកគឺជាបុរសពិត ស្រលាញ់គ្រួសារពិត ហើយគិតដល់គ្រួសាររបស់អ្នកមុនគេ។ នៅក្នុងរូបភាពទី ២នេះ ឪពុកម្តាយហាក់ដូចជាចាប់អារម្មណ៍លើខ្លួនឯងជាងសមាជិកគ្រួសារទៅទៀត។ ស្ត្រីជាម្តាយស្លៀកសំពត់ខ្លី ខណៈឪពុកហាក់ដូចជាភ្លេចខ្លួនទាំងម្តាយទាំងកូន។ វាឆ្លុះបញ្ចាំងថាអ្នក គឺជាមនុស្សម្នាក់ដែលជឿជាក់លើទំនាក់ទំនងយូរអង្វែង។ អាពាហ៍ពិពាហ៍ក្នុងក្តីស្រលាញ់ និងសុភមង្គលក្នុងគ្រួសារ កើតចេញពីសុភមង្គលរបស់សមាជិកក្នុងគ្រួសារ។
-ប្រសិនបើអ្នកជ្រើសរើសរូបភាពទី ៣
រូបភាពបង្ហាញពីគ្រួសាររីករាយ។ ឪពុកម្តាយនៅក្នុងរូបភាពនេះ បង្ហាញពីសេចក្តីស្រលាញ់ និងការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកូនរបស់ពួកគេ។ ប្រសិនបើអ្នកគិតថា នេះមិនមែនជារូបភាពគ្រួសារពិតប្រាកដ វាជារូបភាពគ្រួសារក្លែងក្លាយ នោះបង្ហាញថាអ្នកជាមនុស្សដែលមានចំណងក្នុងចិត្ត។ អាចធំឡើងក្នុងគ្រួសារដែលមានបញ្ហា និងមានជម្លោះ ដូចនេះ ជម្រើសនៃរូបភាពរបស់អ្នកឆ្លុះបញ្ចាំងពីអ្វីដែលនៅខាងក្នុងអ្នក ហើយធ្វើឲ្យអ្នកមានការសង្ស័យក្នុងគ្រួសារ។ ហើយចាត់ទុករូបភាពគ្រួសារកក់ក្តៅជារូបភាពក្លែងក្លាយ។
ប្រភព៖ sanook