វិធីងាយៗក្នុងការធ្វើឲ្យតារានិករនីមួយៗ បាក់មកលើអ្នក - TrueID

វិធីងាយៗក្នុងការធ្វើឲ្យតារានិករនីមួយៗ បាក់មកលើអ្នក

December 9, 2022

យល់ដឹង៖ នៅពេលអ្នកចូលចិត្តនរណាម្នាក់ ប៉ុន្តែមិនអាចដឹងថាគេចូលចិត្តអ្នកវិញ អ្នកអាចដឹងតាមរយៈតារានិកររបស់ពួកគេបាន។ 

រូបតំនាង
រូបតំនាង

មានវិធីមួយចំនួនដែលអ្នកអាច ធ្វើឲ្យពួកគេបាក់មកលើអ្នកបាន តាមវិធីដូចខាងក្រោមនេះ ៖

♈️ Aries ៖ បង្ហាញពួកគេថា អ្នកគឺជាមនុស្សដែលឧស្សាហ៍ព្យាយាម ផ្ដល់ក្ដីស្រលាញ់ឲ្យគេ ផ្តល់ការយកចិត្តទុកដាក់ត្រឹមត្រូវ រឹងមាំនិងក្រោកឈរឡើងចំពោះខ្លួនឯង នោះពួកគេនឹងកាន់តែចូលចិត្តអ្នកជាងនេះ។

♉️ Taurus ៖ បង្ហាញពួកគេថាអ្នកមានការអត់ធ្មត់ ស្មោះត្រង់ ប្រៀបដូចជាមនុស្សដែលមានតម្លៃម្នាក់។ អ្នកអាចទិញអាហារឲ្យពួកគេ ហើយធ្វើឲ្យគេជឿថា អ្នកអាចទុកចិត្តបាន និងស្មោះត្រង់ចំពោះខ្លួនឯង។

♊️ Gemini ៖ បង្ហាញពួកគេថា អ្នកអាចមករកពួកគេមុន ធ្វើចលនាមុននៅក្នុងទំនាក់ទំនង កុំប្រថុយប្រថានពេក។ អ្នកអាចនិយាយកំប្លែងៗ នៅពេលដែលនៅជាមួយពួកគេ។

♋️ Cancer ៖ បង្ហាញពួកគេថា អ្នកគឺជាអ្នកស្តាប់រាល់បញ្ហារបស់ពួកគេ យល់ពីអារម្មណ៍ពួកគេ ឬដឹងពីអ្វីដែលពួកគេគិត និងចង់បាន។ ធ្វើល្អចំពោះពួកគេ ហើយផ្តល់ក្តីស្រលាញ់ដល់ពួកគេ គឺគ្រប់គ្រាន់ហើយ។

♌️ Leo ៖ បង្ហាញថាអ្នកជាមនុស្សស្មោះត្រង់ និងមានទំនុកចិត្តបំផុត។ សរសើរពួកគេជានិច្ច ហើយមានចិត្តសប្បុរស ស្មោះត្រង់ និងសើចចំពោះរឿងកំប្លែងដែលពួកគេបាននិយាយ។

♍️ Virgo ៖ បង្ហាញពួកគេថា អ្នកនឹងមិនក្បត់លើទំនុកចិត្តរបស់ពួកគេ ព្យាយាមអត់ធ្មត់ និងមានការសន្ទនាដ៏ឆ្លាតវៃជាមួយពួកគេព្រោះពួកគេចូលចិត្តខាងចំនេះដឹងផ្សេងៗណាស់។

♎️ Libra ៖ បង្ហាញការខ្វល់ខ្វាយចំពោះពួកគេ ហើយធ្វើឲ្យពួកគេសប្បាយចិត្ត ដោយលេងសើច និងលាយឡំជាមួយការចែចង់ផងដែរ។

♏️ Scorpio ៖ បង្ហាញថាអ្នកមានមហិច្ឆតាខ្ពស់ គោរពភាពឯកជនរបស់ពួកគេ និងយល់ពីអារម្មណ៍របស់ពួកគេ។ ធ្វើជាមនុស្សដែលមានភាពអាថ៌កំបាំង ប៉ុន្តែតាមរបៀបដែលសិចស៊ីបំផុត ព្រោះពួកគេចូលចិត្តចង់ដឹងចង់លឺពីអ្នក។

♐️ Sagittarius ៖ បង្ហាញពួកគេថាអ្នកមានទំនុកចិត្ត ចូលចិត្តការផ្សងព្រេង ហើយចិត្តរបស់អ្នក មានភាពជ្រាលជ្រៅ និងភាពច្បាស់លាស់។ កុំធ្វើជាម្ចាស់លើគេ ប្រកួតប្រជែងជាមួយគេ តែត្រូវរក្សាអ្វីដែលល្អជាមួយគេ។

♑️ Capricorn ៖ បង្ហាញពួកគេថា អ្នកមានភាពស្មោះត្រង់ ចំពោះស្នេហា កំណត់គោលដៅច្បាស់លាស់ គោរពពួកគេ ហើយមានទំនុកចិត្ត លើការសម្រេចចិត្តរបស់អ្នក។

♒️ Aquarius ៖ បង្ហាញពួកគេថា អ្នកជាមនុស្សដែលពូកែច្នៃប្រឌិត និងលេងសើច។ ធ្វើជាមនុស្សអាថ៌កំបាំងបន្តិច ប៉ុន្តែងាយស្រួលចុះចូលក្នុងសង្គម និងផ្តល់កន្លែងទំនេរខ្លះដល់ពួកគេ កុំបិទសិទ្ធ ឬតាមពួកគេគ្រប់ពេលវេលា។

♓️ Pisces ៖ បង្ហាញពួកគេថា អ្នកយកចិត្តទុកដាក់ សុភាពរាបសា និងបើកចំហ។ ធ្វើឲ្យពួកគេភ្ញាក់ផ្អើល ដោយចែករំលែកការព្រួយបារម្ភ និងការភ័យខ្លាចរបស់អ្នក ហើយគាំទ្រពួកគេជានិច្ច។

អត្ថបទដោយ ៖ Yukvey

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...