កម្សាន្ត៖ កាលពីថ្ងៃទី ១ ខែកញ្ញា កន្លងទៅនេះ Taeyang សមាជិកក្រុម BIGBANG បានចែករំលែករូបថតថ្មីមួយ នៅលើគណនី Instagram របស់លោកធ្វើឲ្យហ្វេនៗចាប់អារម្មណ៍គ្រប់គ្នា។
ខណ:ដែល នៅក្នុងរូបថតដែល Taeyang បង្ហាញខ្លួននោះ គឺលោកកំពុងថតរូបជាមួយទស្សនាវដ្តីម៉ូដ Marie Claire ។ ហើយសម្រាប់ Concept នៃការថតរូបនេះទៀតសោត Taeyang បានទុកសក់វែង និងលាបសក់ពណ៌ត្នោតស្រាល មានលក្ខណសើមបន្តិចធ្លាក់មកគ្របលើត្រចៀក និងភ្នែករបស់លោក ធ្វើឲ្យកាន់តែទាក់ទាញខ្លាំងមួយបែបទៀត។
យ៉ាងណា ក្នុងអំឡុងពេលនៃការផ្សព្វផ្សាយ ជាមួយក្រុម BIGBANG Taeyang តែងតែប្រកាន់ខ្ជាប់នូវម៉ូតសក់ Mohican និងម៉ូតប្លែកៗជាច្រើន។ ទោះជាយ៉ាងនេះក្តី ពេលនេះលោកបានក្លាយជាបុរសរៀបការហើយ និងក្លាយជាឪពុករបស់គេហើយដែរ ប្រហែលជាហេតុផលមួយនេះ បានជា Taeyang ហាក់ដូចជាចូលចិត្តស្ទីលបែបចាស់ទុំជាងមុន៕
ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម ÷
ប្រភព : Kbizoom