តារាលំដាប់ដូច IU ក៏ជាហ្វេន មកមើលក្រុម Idol មួយនេះ ប្រគំតន្រ្តីដែរ! - TrueID

តារាលំដាប់ដូច IU ក៏ជាហ្វេន មកមើលក្រុម Idol មួយនេះ ប្រគំតន្រ្តីដែរ!

December 13, 2022

កម្សាន្ត ៖ កំពូលតារាចម្រៀងទោល IU មានអ្នកគាំទ្ររាប់លាននាក់គឺ Uaenas ដែលស្រលាញ់នាងខណៈពេលដែលមនុស្សរាប់លាននាក់ សរសើរ IU លើសម្រស់និងសមត្ថភាពរបស់នាងនោះ តារាស្រីរូបនេះក៏មាន Idol ផ្ទាល់ខ្លួនដែលនាងស្រលាញ់ដូចគ្នាហើយវាជាក្រុម K-Pop ដែលនាងកោតសរសើរបំផុត តាំងពីនាងអាយុ ៩ឆ្នាំ។

ក្នុងនោះ សិល្បកររូបនេះគឺ ក្រុម g.o.d ដែលបានបង្ហាញខ្លួនដំបូងក្នុងឆ្នាំ ១៩៩៩ ហើយបានក្លាយជាសកម្មភាពK-Pop ដ៏ងស្ចារ្យ និងត្រួសត្រាយផ្លូវសម្រាប់សិល្បករក្រោយៗ។ យ៉ាងណាទោះបីជាក្រុមនេះបានឈប់សម្រាកដោយគ្មានកំណត់ដើម្បីបន្តសកម្មភាពទោល ក្នុងឆ្នាំ ២០០៥ ក៏ដោយ ប៉ុន្តែពួកគេបានត្រលប់មកជាមួយគ្នាវិញក្នុងឆ្នាំ ២០១៤ ហើយបានផ្សព្វផ្សាយជាមួយគ្នាជាច្រើនដង ចាប់តាំងពីពេលនោះមក។

ស្របគ្នានេះ កាលពីថ្ងៃទី ១១ ខែធ្នូ កន្លងទៅនេះIU បានរក្សាការសន្យារបស់នាង ដោយបានចូលរួមការប្រគំតន្រ្តីរបស់g.o.d និងបានថតរូបយ៉ាងគួរឲ្យស្រលាញ់ ជាមួយនឹងស្នាមញញឹមយ៉ាងស្រស់ស្រាយ៕

សូមទស្សនារូបភាពខាងក្រោម ៖

IU
IU
IU និង g.o.d
IU និង g.o.d
IU និង g.o.d
IU និង g.o.d
IU និង g.o.d
IU និង g.o.d

ប្រភព : Koreaboo

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...