យល់ដឹង៖ តារានិករខ្លះនឹងមិនខ្ជះខ្ជាយ ពេលវេលាចោលនោះទេ នៅពេលដែលពួកគេចូលចិត្តនរណាម្នាក់។។ ប៉ុន្តែតារានិករផ្សេងទៀត នឹងមានការប្រុងប្រយ័ត្នជាងបន្តិច។ ពួកគេនឹងរង់ចាំរហូតដល់ពេលវេលា ដ៏ត្រឹមត្រូវដែលអាច មានរយៈពេលយូរ ដើម្បីធ្វើការធ្វើចលនាស្នេហារបស់ពួកគេ។
ខាងក្រោមនេះជាតារានិករមួយចំនួន ដែលកម្រខ្លាំងណាស់ ក្នុងការសុំស្នេហ៍គេមុន ៖
១. Cancer ♋️ ពួកគេខ្លាចខ្លាំងណាស់ ខ្លាចការបដិសេធ។ គេខ្លាចការខូចចិត្ត ដូច្នេះហើយ គេនៅចាំឲ្យដឹងច្បាស់ថា អារម្មណ៍របស់ម្នាក់នោះបែបណា។ ពួកគេមិនចង់ឲ្យខ្លួនឯងខ្មាសគេ ហើយក៏មិនប្រាកដថា បេះដូងរបស់ពួកគេ អាចគ្រប់គ្រងវាបាននោះទេ។ លើសពីនេះ ពួកគេមិនចង់បំផ្លាញមិត្តភាពដ៏ល្អឥតខ្ចោះនោះទេ។
២. Scorpio ♏️ Scorpios មានភាពអាថ៌កំបាំងណាស់ ដោយសារតែពួកគេមិនដែល បញ្ចេញនូវអ្វីដែលមានក្នុងចិត្តរបស់ពួកគេឡើយ។ ពួកគេរក្សាគំនិតភាគច្រើន ចំពោះតែខ្លួនឯង ព្រោះពួកគេជាមនុស្សឯកជន។ ទោះបីពួកគេមានការតាំងចិត្ត ដើម្បីទទួលបាននូវអ្វីដែល ពួកគេចង់បានក៏ដោយ ពួកគេក៏អាចរង់ចាំនរណាម្នាក់បានរយៈពេលយូរ ព្រោះពួកគេមិនចង់ធ្វើខុស។
៣. Virgo ♍️ ពួកគេនឹងមិនសួរនរណាម្នាក់ភ្លាមៗទេ ព្រោះពួកគេចង់ឲ្យពេលវេលាល្អឥតខ្ចោះសិន។ ពួកគេនឹងបន្តពន្យារពេល ព្រោះខ្លាចថាពេលវេលាមិនល្អគ្រប់គ្រាន់។ លើសពីនេះទៅទៀត ពួកគេតែងតែពោរពេញដោយរឿង មមាញឹកផ្សេងៗរាប់លានដែលត្រូវធ្វើ ដូច្នេះតែងតែមានលេសសម្រាប់ហេតុផល ដែលអ្នកគួររង់ចាំពួកគេបន្តិច ក្នុងការបង្ហាញពីការស្រលាញ់។ ពួកគេនឹងតែងតែបង្កើតហេតុផលថ្មីៗ ដើម្បីពន្យារពេល ព្រោះពួកគេមិនចង់រញ៉េរញ៉ៃ។
៤. Aquarius ♒️ ពួកគេនឹងមិនបង្ហាញពីអារម្មណ៍ ដ៏ជ្រាលជ្រៅរបស់ពួកគេ ដោយគ្មានការគិតទុកជាមុននោះទេ។ ទោះបីជាពួកគេប្រហែលជា ចង់ណាត់ជួបអ្នកណាម្នាក់ក៏ដោយ ពួកគេគឺនៅតែចិត្តរឹង មិនងាយឲ្យនរណាម្នាក់ដឹង។ ពួកគេមានភាពរីករាយ នឹងពេលវេលានៅម្នាក់ឯង ដូច្នេះពួកគេអាចពន្យារពេល សម្រាប់ការសុំស្នេហ៍នរណាម្នាក់។ ម៉្យាងទៀត គឺពួកគេខ្លាចបាត់បង់អត្ថប្រយោជន៍ នៃការនៅម្នាក់ឯង។
ប្រភព: thoughtcatalog