ឃើញអ្វីមុនគេក្នុងរូបនេះ? បង្ហាញពីអ្វីដែលអ្នកដទៃ ចាប់អារម្មណ៍អ្នកពេលជួបដំបូង - TrueID

ឃើញអ្វីមុនគេក្នុងរូបនេះ? បង្ហាញពីអ្វីដែលអ្នកដទៃ ចាប់អារម្មណ៍អ្នកពេលជួបដំបូង

December 19, 2022

កម្សាន្ត៖ ជារៀងរាល់ថ្ងៃ មនុស្សមានឱកាសជួបមនុស្សចម្លែកជាច្រើន ដែលពួកគេមិនដែលជួបពីមុនមក។ តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា ​អ្វី​ជា​រឿង​ដែល​មនុស្សដទៃ​ចាប់​អារម្មណ៍​មកលើ​អ្នកពេលជួបដំបូង? ហើយតើអ្វីជាចំណាប់អារម្មណ៍ដំបូងរវាងពួកគេនិងអ្នក? ប្រសិនបើអ្នកមិនទាន់ដឹង ការធ្វើតេស្តបុគ្គលិកលក្ខណៈនៃការបំភាន់បែបអុបទិកខាងក្រោមនេះ នឹងជួយអ្នកឲ្យដឹងពីអ្វីដែលអ្នកត្រូវដឹង។ វានឹងជួយអ្នកឲ្យដឹងពីអ្វីដែលអ្នកដទៃគិតចំពោះអ្នក។ និងរបៀបដែលអ្នកអភិវឌ្ឍខ្លួនឯង ហើយអ្នក​មិន​ចាំបាច់​កែប្រែ​ខ្លួន​ឯង​ដើម្បីឲ្យ​មនុស្ស​ចូល​ចិត្ត​អ្នក​ឡើយ។

ដូច្នេះ ចូរចំណាំខ្លួនឯងថា តើរូបដំបូងដែលអ្នកដាក់ភ្នែកមើលឃើញក្នុងរយៈពេល ៥ វិនាទី វានឹងបង្ហាញពីអ្វីដែលអ្នកដទៃឃើញអ្នកដំបូង គេមានអារម្មណ៍បែបណា?

រូបភាព
រូបភាព

១.បើអ្នកឃើញរូបសេះ 

រឿងដំបូងដែលមនុស្សនឹងបានកត់សម្គាល់លើអ្នកគឺ ទំនាក់ទំនងរវាងភ្នែកនិងភ្នែក។ នេះអាចធ្វើឲ្យពួកគេមានអារម្មណ៍ភ័យខ្លាចបន្តិចនៅពេលដំបូង។ ប៉ុន្តែបន្ទាប់ពីនិយាយជាមួយអ្នក ពួកគេនឹងកត់សម្គាល់ពីភាពទាក់ទាញរបស់អ្នក រួមបញ្ចូលទាំងសមត្ថភាពរបស់អ្នកក្នុងការរក្សាទំនាក់ទំនងប្រកបដោយនិរន្តរភាព។ ដូច្នេះអ្នកអាចមានអារម្មណ៍ថាពួកគេមិនចង់រាប់អានអ្នកពីដំបូងឡើយ។ នោះ​មក​ពី​គេ​មិន​យល់​ថា​អ្នក​ជា​នរណា។ តែគួរទុក​ពេល​ឲ្យ​ពួក​គេ​បន្តិច ​ហើយ​ពួក​គេ​នឹង​ត្រលប់​មក​វិញ​។  

២.បើអ្នកឃើញរូបតន្រ្តីករ

ប្រសិនបើអ្នកបានឃើញតន្រ្តីករអាថ៌កំបាំងមុនគេ វាមានន័យថា ការជួបគ្នាលើកដំបូងរបស់អ្នកជាមួយមនុស្សម្នាក់ទៀត ពួកគេនឹងកត់សម្គាល់អារម្មណ៍កំប្លែងរបស់អ្នក។ មាន​ន័យ​ថា​អ្នក​មាន​វិធី​ស្វាគមន៍​យ៉ាង​កក់ក្ដៅ ហើយ​ប្រាប់​គេ​ថា​ អ្នក​ជា​មនុស្ស​ដែល​តែងតែ​លេង​សើច។ វាហាក់បីដូចជាគ្រាន់តែការស្វាគមន៍សាមញ្ញដូចជា «ជំរាបសួរ» អ្នកអាចធ្វើឲ្យមនុស្សញញឹមបាន។ ដូច្នេះហើយ អ្នកតែងតែទាក់ទាញអ្នកគ្រប់គ្នាដែលជួបអ្នក។ ប៉ុន្តែអ្នកមិនត្រូវការអ្នកគ្រប់គ្នានៅក្នុងក្រុមរបស់អ្នកទេ។

៣.បើអ្នកឃើញរូបមនុស្សក្បាលធំ

សម្រាប់មនុស្សដែលបានជួបអ្នកជាលើកដំបូង ពួកគេបានកត់សម្គាល់ពីសមត្ថភាពរបស់អ្នកក្នុងការធ្វើឲ្យអ្នកដទៃមានអារម្មណ៍សុខស្រួល។ ហើយអ្នកចង់ឲ្យពួកគេឃើញ និងឮការលួងលោម ដែលអ្នកកំពុងផ្តល់ឲ្យពួកគេ។ នេះជាអ្វីដែលទាក់ទាញមនុស្សមករកអ្នក។ ពួកគេដឹងថាកាយវិការរាក់ទាក់របស់អ្នកនឹងអាចលួងលោមពួកគេ។ ចាប់តាំងពីអ្នកមានទំនោរទៅជាមនុស្សដែលតែងតែធ្វើឲ្យមនុស្សមានអារម្មណ៍សុខស្រួលបាន អ្នកក៏គួរតែហ៊ុំព័ទ្ធខ្លួនអ្នកជាមួយមិត្តភក្តិដែលនឹងមើលថែអ្នក តាមរបៀបដែលអ្នកមើលថែអ្នកដែលនៅជុំវិញអ្នកខ្លះផង។  

ប្រភព៖ sanook

ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...