Wonyoung ល្បីល្បាញម្តងទៀត ពេលបង្ហាញសម្រស់ ដូចរូបព្រះនាង នៅ KBS - TrueID

Wonyoung ល្បីល្បាញម្តងទៀត ពេលបង្ហាញសម្រស់ ដូចរូបព្រះនាង នៅ KBS

December 17, 2022

កម្សាន្ត ៖ Jang Wonyoung សមាជិកក្រុម IVE បានបង្កើតពេលវេលាដូចក្នុងរឿងព្រេងនិទានថ្មីសម្រាប់ខ្លួននាងម្តងទៀត នៅពេលដែលនាងបានសម្តែងបទ «Love» របស់ S.E.S ក្នុងកម្មវិធី KBS K-PopFestival ឆ្នាំ ២០២២។

Jang Wonyoung
Jang Wonyoung

ក្នុងនោះ Jang Wonyoung បានបង្ហាញនូវរូបរាងដ៏រស់រវើក ដូចទេពធីតា​ដោយ​ពាក់ត្បូង​ភ្លឺ​រលោងនៅលើក្បាលនិង​សម្លៀក​បំពាក់​ពណ៌​ស អមជាមួយនឹងស្បែកភ្លឺថ្លា និងការតុបតែងមុខរបស់នាងទៀត កាន់តែបន្ថែមភាពរស់រវើកដល់តារាស្រីរូបនេះ។

Jang Wonyoung
Jang Wonyoung

ស្របគ្នាជាមួយ​នឹង​គ្រឿង​អលង្ការ ​នៅលើរាងកាយរបស់នាងនោះអ្នក​និយម​លេង​អ៊ីនធើណេត ក៏បានបង្ហាញការ​ភ្ញាក់​ផ្អើល​ ចំពោះ​សម្រស់​ដ៏​ស្រស់​ស្អាត​របស់​នាងផងដែរពួកគេមិនមានអ្វីក្រៅពីសរសើរនាងទេ មិនតែប៉ុណ្ណោះការសម្តែងរបស់នាង មានអ្នកចូលទស្សនាជាង៦០,០០០ដង ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ៕

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម ៖

Jang Wonyoung

ប្រភព : Koreaboo

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...