កម្សាន្ត៖ តារាចម្រៀងនិងសម្ដែង Jisoo សមាជិកក្រុម BLACKPINK ពិតជា ជាតារាដែលមានសម្រស់ស្រស់ស្អាត និងមានភាពប្រណីតស្អាតគ្រប់ទីកន្លែង។ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ តារាស្រីរូបនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីបង្ហាញម៉ូតសក់ថ្មី ដែលទទួលបានប្រតិកម្មចម្រុះក្នុងនោះ។
ជាការពិត តាំងពីបង្ហាញខ្លួនមក Jisoo តែងតែរក្សាម៉ូតសក់ឲ្យមានភាពឡូយឆាយ ស្អាត និងថ្មីជានិច្ច។ មិនថានៅលើឆាក ថតរឿង K-Drama Snowdrop នាងតែងតែស្រស់ស្អាត និងនាំមកនូវភាពថ្មីរហូត។
បើទោះជា មានមុខមាត់យ៉ាងណា តារាស្រីរូបនេះ នៅតែបញ្ចេញភាពស៊ិចស៊ី ទាក់ទាញ ប៉ុន្តែក៏មើលទៅដូចព្រះនាង អាស្រ័យលើស្ទីលរបស់នាង។
យ៉ាងណាមិញ ការផ្លាស់ប្តូររូបរាងថ្មីបំផុតរបស់នាង ក្នុងការបញ្ចូលម៉ូតសក់ថ្មី ត្រូវបានជួបជាមួយនឹងមតិចម្រុះពីអ្នកគាំទ្រ។ ជាក់ស្ដែងថ្មីៗនេះ Jisoo បានធ្វើឱ្យ BLINKs ទូទាំងពិភពលោករំភើបចិត្តជាខ្លាំង ពេលនាងចូល រួមកម្មវិធីបង្ហាញម៉ូតរបស់ DIOR នៅទីក្រុងប៉ារីស។
ដូចការរំពឹងទុក តារារូបនេះមើលទៅស្រស់ស្អាតក្នុងរ៉ូបពណ៌ស និងម៉ូតសក់សេះលើកបួងទៅលើ មើលទៅពិតជាស្អាតប្លែកដូចក្មេងអាយុ ១០ ឆ្នាំជាងយ៉ាងដូច្នោះ ដែលធ្វើឱ្យមនុស្សជាច្រើនបានសរសើរពីការកាត់សក់ថ្មីរបស់ idol ទាំងស្រក់ទឹកភ្នែកថា មើលទៅគួរឱ្យស្រលាញ់ ហើយថែមទាំងស្រដៀងទៅនឹងតារាប្រុស Jung Hae In ដែលគ្រប់គ្នា Ship នោះថែមទៀតផង។
ប្រភព៖ koreaboo