កូរ៉េខាងត្បូង៖ ឈានចូលថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ ២០២១ វីដេអូចម្រៀងបទ «BOOMBAYAH» របស់ក្រុមចម្រៀងស្រីBLACKPINK រកបានសមិទ្ធផលសំខាន់ថ្មីដោយមានចំនួនអ្នកចូលទស្សនាច្រើនបំផុតលើសពី ១,៣០០,០០០,០០០ Views លើ YouTube ផ្លូវការរបស់ពួកគេ។
គួរបញ្ជាក់ផងដែរថាMusic Video មួយនេះបានចេញផ្សាយកាលពីថ្ងៃទី៨ខែ សីហា ឆ្នាំ ២០១៦ មានន័យថា បទចម្រៀងនេះចំណាយពេលត្រឹមតែជាង ៥ឆ្នាំ ២ខែ និង ២៣ថ្ងៃប៉ុណ្ណោះដើម្បីឈានដល់ចំណុចសំខាន់មានអ្នកចូលមើលលើសពី ១.៣ ពាន់លានដង។
បច្ចុប្បន្ន បទ«BOOMBAYAH» បានធ្វើឲ្យ BLACKPINK ក្លាយជាក្រុមចម្រៀងKpop ផ្នែកនារីដំបូងគេបង្អស់ដែលមាន MV ចំនួន ៣បទផ្សេងគ្នាដែលរកបានកំណត់ត្រាប្រវត្តិសាស្រ្តលើ YouTube មានអ្នកចូលមើលច្រើនលើសពី ១.៣ ពាន់លានដងបន្ទាប់ពីបទ «DDU-DU DDU-DU» និងបទ «Kill This Love»៕
សូមអបអរសាទរBLACKPINK ចំពោះកំណត់ត្រានេះ!
ប្រភព ៖ Soompi