កូរ៉េខាងត្បូង ៖បន្ទាប់ពីរង់ចាំការប្រកាសទម្លាក់កាលបរិច្ឆេទ និងបានទិញអាល់ប៊ុមសម្រាប់ការ Come Back របស់ តារា Kpop ហ្វេនៗមិនត្រឹមតែទទួលបានបទចម្រៀងថ្មី និងកាដូរូបថតស្អាតៗភ្ជាប់ជាមួយនឹងអាល់ប៊ុមប៉ុណ្ណោះទេ តែក៏ទទួលបានអារម្មណ៍ប្លែកចំពោះការរចនាក្របអាល់ប៊ុមផងដែរ។
ជាក់ស្ដែង ចំពោះការ Design ក្របអាល់ប៊ុមរបស់តារាKpop ដែលទើបនឹងចេញថ្មី ក្នុងឆ្នាំ ២០២១ ក៏ត្រូវបានគេកត់សម្គាល់ឃើញថាគំនិតច្នៃប្រឌិតលើក្របខាងក្រៅរបស់អាល់ប៊ុម សុទ្ធតែប្លែកៗ ថ្មីចេញមកទាក់ភ្នែកហ្វេនៗតែម្ដង។
ខាងក្រោមនេះ ជាអាល់ប៊ុមរបស់តារា Kpop ដែលចេញឆ្នាំ ២០២១ ទាំង ៧ អាល់ប៊ុមនេះ សុទ្ធតែមានការ Design ចេញមកប្លែក ទាក់ភ្នែកហ្វេន ៖
១. អាល់ប៊ុម «Queendom» របស់ RedVelvet
២. អាល់ប៊ុម «Hot Sauce» របស់ NCTDream
៣. អាល់ប៊ុម «Windy» របស់ Soyeon សមាជិកក្រុម (G)I-DLE
៤. អាល់ប៊ុម «ZERO: FEVER Part 2»របស់ ATEEZ
៥. អាល់ប៊ុម «Like Water» របស់ Wendy សមាជិកក្រុម Red Velvet
៦. អាល់ប៊ុម «Love or Take» របស់ PENTAGON
៧. អាល់ប៊ុម «We Play» របស់ Weekly
ប្រភព ៖ Koreaboo