កូរ៉េខាងត្បូង ៖ លោក Kim Soo Hyun អាយុ ៣៣ ឆ្នាំ ដែលគ្រប់គ្នាស្គាល់លោកថា ជាតារាសម្តែងប្រុសដ៏ល្បីឈ្មោះមួយរូប នៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយខាងក្រោមនេះ ជារឿងមួយចំនួន ដែលអ្នកអាចនឹងមិនទាន់បានដឹង។
ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និងការបកស្រាយខាងក្រោម ៖
១. Kim Soo Hyun ជាក្មេងកំព្រា ត្រូវឪពុកបោះបង់ចោល
តើអ្នកដឹងទេថា Kim Soo Hyun ត្រូវបានចិញ្ចឹមបីបាច់ឡើងដោយម្តាយតែម្នាក់ប៉ុណ្ណោះ លោកត្រូវបាន ឪពុកបោះបង់ចោលទាំងខ្លួននៅក្មេង។
Kim Soo Hyun គឺជាកូនប្រុសតែម្នាក់ នៅក្នុងគ្រួសារ ហើយម្តាយឪពុករបស់លោកបានលែងលះគ្នា នៅពេលដែលលោកនៅក្មេង។
ឪពុករបស់លោកគឺ Kim Chung Hoon ដែលជាតារាចម្រៀងជើងចាស់ជំនាន់ឆ្នាំ ៨០។
២. Kim Soo Hyun មានប្អូនស្រីឈាមពាក់កណ្តាលជាមួយខ្លួន
Kim Soo Hyun ក៏បានដឹងថា លោកមានប្អូនស្រីឈាមពាក់កណ្តាលជាមួយខ្លួន ព្រោះពេលដែលឪពុករបស់លោកបែកបាក់គ្នាជាមួយនឹងម្តាយលោក គាត់បានទៅរៀបការថ្មី ព្រមទាំងមានកូនស្រីម្នាក់ឈ្មោះ Kim Joo Na ដែលនាងក៏ធ្លាប់ធ្វើជាតារាចម្រៀង និងធ្លាប់ចូលប្រកួតក្នុងកម្មវិធី Product 101 ផងដែរ។
Kim Soo Hyun ក៏ធ្លាប់និយាយថា លោកភ្ញាក់ផ្អើលដូចគ្នា ដែលដឹងថាខ្លូនមានប្អូនស្រី ទោះជាយ៉ាងណាលោកក៏បានប្រាថ្នាឲ្យប្អូនស្រីរបស់លោក មានជីវិតដ៏ល្អប្រសើរដែរ។
៣. រឿងដែលលោកចូលរួមសម្តែងលើកដំបូង និងរឿងដែលធ្វើឲ្យលោកទទួលបានប្រជាប្រិយភាពនាពេលបច្ចុប្បន្ន
មូលហេតុដែលធ្វើឲ្យ Kim Soo Hyun ល្បីល្បាញដោយសារតែឆ្នាំ ២០១១ លោកបានចូលរួមសម្តែងក្នុងរឿងកូរ៉េ មួយគឺ Dream High ក្នុងពេលនោះលោកមានអាយុ ២៣ ឆ្នាំប៉ុណ្ណោះ លោកបានដើរតួជាអ្នកពូកែខាងលេងតន្រ្តី ហើយរឿងមួយនេះបានល្បីល្បាញយ៉ាងខ្លាំង ជាពិសេសគឺនៅបរទេស ដោយទទួលបានពានរង្វាន់អន្តរជាតិជាច្រើន ធ្វើឲ្យមានប្រជាប្រិយភាពចាប់ពីពេលនោះមក។
ចំណែករឿងភាគដែល លោកកាន់តែទទួលបានប្រជាប្រិយភាព និងល្បីល្បាញខ្លាំងនាពេលបច្ចុប្បន្ននោះ គឺរឿង My Love From The Star។
៤. Kim Soo Hyun ក្លាយជាតារាសម្តែងប្រុសដ៏ល្បីរបស់ប្រទេសកូរ៉េ ព្រមទាំងមានទ្រព្យសម្បត្តិមិនតិចទេ
ឥលូវនេះ Kim Soo Hyun ក្លាយជាតារាសម្តែងប្រុសដ៏ល្បីល្បាញម្នាក់ នៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយបានក្លាយជាអ្នកផ្សព្វផ្សាយផលិតផលចំនួន ១៧ មុខផ្សេងគ្នា និងរកចំណូលបាន ៨ ពាន់លានវ៉ុន (៦.៦ លានដុល្លារ) ពីការផ្សាយពាណិជ្ជកម្មទូរទស្សន៍ និងពាណិជ្ជកម្មផ្សេងៗទៀត នៅមិនទាន់អស់ទេ ជាមួយនឹងប្រាក់ខែរបស់លោក តារាប្រុសរូបនេះក៏បានទិញផ្ទះមួយក្នុងតម្លៃ ៤,២ ពាន់លានវ៉ុន (៣.៥ លានដុល្លារ) ក្នុងឆ្នាំ ២០១៣។
៥. មកដឹងពី Ideal type របស់លោកវិញម្តង
ចំណែក Ideal type របស់លោកគឺ តារាប្រុសរូបនេះ មិនបានបញ្ជាក់ច្បាស់លាស់នោះទេ គ្រាន់តែបង្ហើបឈ្មោះ តារាស្រីដែលជា Ideal type របស់លោក នោះគឺតារាស្រី Eun Jung និង Suzy ព្រមទាំង IU។