យល់ដឹង៖ Cancer ជាមនុស្សអៀនច្រើនបន្តិច តែ Sweet ខ្លាំង នៅពេលពួកគេចូលចិត្តនរណាម្នាក់។ ទោះបីជាពួកគេមិនងាយបង្ហាញអារម្មណ៍ ពួកគេជាមនុស្សដែលចូលចិត្តធ្វើល្អដាក់អ្នកដទៃ ដែលភាគច្រើនធ្វើឲ្យមនុស្សទាំងនោះ យល់ច្រលំ ហើយក៏ចាប់ផ្ដើមលង់ចំពោះពួកគេ។
នៅពេលដែល Cancer ដឹងថាអ្នក Crush លើពួកគេ ពួកគេគឺនៅតែបន្តធ្វើល្អ ដូចជាចាប់អារម្មណ៍លើអ្នកដែរ ទោះបីជាគេមិនមានចិត្តក៏ដោយ។ នេះអាចធ្វើឲ្យមនុស្សម្នាក់ឈឺចាប់បាន។ ប៉ុន្តែជួនកាល Cancer ក៏ចិត្តរឹងណាស់ដែរ ពេលដឹងថាគេ Crush ហើយ បែរជាធ្វើមិនដឹង បើមិនដូច្នោះទេ ក៏រត់ទៅបាត់ស្រមោលតែម្ដង ព្រោះពួកគេមានទំនោរស្រោបដែកលើបេះដូង ហើយក៏ជាប្រភេទ មនុស្សដែលអ្នកអាចមើលបាន តែមិនអាចយកបាន។
ពួកគេមិនងាយស្រលាញ់នរណាម្នាក់ទេ ហើយក៏ប្រើពេលយូរណាស់ សម្រាប់ការជឿទុកចិត្តនរណាម្នាក់ និងឈានជើងចូលក្នុងទំនាក់ទំនងមួយ។
តែសូមចងចាំថា នៅពេលដែលពួកគេស្រលាញ់អ្នកហើយ គឺពួកគេស្រលាញ់ខ្លាំង គ្មានថ្ងៃប្រែ។
សូមបើកចំហចំពោះពួកគេ ប្រសិនបើអ្នកមានអារម្មណ៍ពេញចិត្តដែរ ព្រោះគេអាចនឹងគិតថា អ្នកនឹងបដិសេធជាមួយគេ៕
អត្ថបទដោយ ៖ Yukvey