អាល់ប៊ុម សិស្សច្បងសិស្សប្អូន BTS និង ENHYPEN បង្ហាញខ្លួនលើកំពូលតារាង Billboard ព្រមគ្នា - TrueID

អាល់ប៊ុម សិស្សច្បងសិស្សប្អូន BTS និង ENHYPEN បង្ហាញខ្លួនលើកំពូលតារាង Billboard ព្រមគ្នា

May 26, 2021

កូរ៉េខាងត្បូង៖ ថ្មីៗនេះ Billboard ទើបតែបានចេញផ្សាយលទ្ធផលអាល់ប៊ុមចម្រៀងរបស់តារា Kpop ដែលបានបង្ហាញខ្លួន ជាប់ចំណាត់ថ្នាក់លើតារាង World Albums Chart សម្រាប់សប្តាហ៍ដែលនឹងត្រូវបញ្ចប់នៅថ្ងៃទី២៩ ខែ ឧសភា ឆ្នាំ ២០២១។

តាមរយៈសេចក្ដីប្រកាសរបស់តារាងខាងលើយើងឃើញមានអាល់ប៊ុមរបស់ BTS និង ENHYPEN សុទ្ធតែបានបង្ហាញខ្លួននៅលំដាប់ Top15 សម្រាប់សប្ដាហ៍នេះ។

BTS និង ENHYPEN
BTS និង ENHYPEN

ជាក់ស្ដែង សម្រាប់សប្ដាហ៍នេះENHYPENហក់ឡើងខ្លាំងជាមួយអាល់ប៊ុមថ្មី BORDER: CARNIVAL របស់ពួកគេដោយបានបង្ហាញខ្លួនជាលើកដំបូងនៅចំណាត់ថា្នក់Top 1 លើតារាង World Albums Chart របស់Billboard

ENHYPEN
ENHYPEN

ចំណែក BTS វិញក៏នៅតែរក្សាបានចំណាត់ថ្នាក់កំពូល អាល់ប៊ុមចំនួន៧ អាល់ប៊ុមដដែល ដោយបង្ហាញខ្លួននៅលំដាប់ Top 15 លើតារាង Billboard’sWorld Albums Chart នេះ។

 BTS
 BTS

ខាងក្រោមនេះគឺជាចំណាត់ថ្នាក់អាល់ប៊ុមទាំង ៧ របស់ BTS សម្រាប់សប្ដាហ៍នេះ ៖

១. អាល់ប៊ុមMap of the Soul: 7ឈរនៅលំដាប់ Top 2

២. អាល់ប៊ុមLove Yourself: Answer ឈរនៅលំដាប់កំពូលលេខ Top 3

៣. អាល់ប៊ុមBE ឈរនៅលំដាប់កំពូលលេខTop 4

៤. អាល់ប៊ុមMap of the Soul: Persona ឈរនៅលំដាប់កំពូលលេខ Top 7

៥. អាល់ប៊ុមLove Yourself: Her ឈរនៅលំដាប់កំពូលលេខ Top 9

៦. អាល់ប៊ុមLove Yourself: Tear ឈរនៅលំដាប់កំពូលលេខ Top 10

៧. អាល់ប៊ុមSkool Luv Affair ឈរនៅលំដាប់កំពូលលេខTop 13៕

សូមអបអរ BTS និង ENHYPEN ចំពោះសមិទ្ធផលនេះ!

 BTS
 BTS
ENHYPEN 
ENHYPEN 

ប្រភព ៖ Soompi

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...