កូរ៉េខាងត្បូង ៖ យោងតាមតារាង Billboard ចុងក្រោយបង្អស់ដែលបានចេញផ្សាយនៅថ្ងៃទី៤ ខែ កញ្ញា ឆ្នាំ ២០២១ បានឲ្យដឹងថា បទចម្រៀងទោលចំនួន ២បទ របស់ Jungkook នៅតែរក្សាបានចំណាត់ថ្នាក់ Top 10 ប្រចាំតារាង World Digital Song Sales Chart របស់ខ្លួនដដែល។
គួរបញ្ជាក់ផងដែរថា សម្រាប់សប្ដាហ៍នេះ បទទោលទាំង ២បទ របស់ Jungkook រួមមាន ៖ បទ Euphoria ជាប់ចំណាត់ថ្នាក់លេខ៨ និងបទ My Timeស្ថិតនៅលំដាប់លេខ៩ ប្រចាំតារាង Billboard World Digital Song Sales Chart ដោយរក្សាបានចំណាត់ថ្នាក់ក្នុងចំណោម Top 10 ប្រចាំតារាងនេះរយៈពេល ៧ សប្តាហ៍ជាប់ៗគ្នា។
កាលពីមុន បទចម្រៀងទាំង ២បទនេះធ្លាប់បានជាប់ចំណាត់ថ្នាក់លេខ២លើតារាងនេះ សម្រាប់រយៈពេល ៧៨ និង ៧៤ សប្តាហ៍រៀងៗខ្លួន ដោយបទ Euphoria ថែមទាំងទទួលបានកំណត់ត្រា ជាបទចម្រៀងទោលរបស់តារាកូរ៉េដែលមានមុខលើតារាងរយៈពេលវែងជាងគេផងដែរ៕
ប្រភព ៖ Allkpop