កូរ៉េខាងត្បូង ៖ យោងតាមសារព័ត៌មាន តារាសម្ដែង Kim SaeRon ដែលបានលាឈប់ពីវិស័យសិល្បៈជាបណ្ដោះអាសន្នបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ពេលកំពុងបើកបរក្រោមឥទ្ធិពលស្រវឹងនោះបានធ្វើការក្រៅម៉ោង នៅហាងកាហ្វេមួយកន្លែង ដោយសារបញ្ហាហិរញ្ញវត្ថុ។
ប្រភពជិតស្និទ្ធនឹងតារាស្រីរូបនេះ បាននិយាយ ជាមួយសារព័ត៌មានStar Today របស់ Maeil Kyungjae នៅក្នុងបទសម្ភាសន៍មួយដែលពួកគេបានបញ្ជាក់ថា Kim Sae Ron ពិតជាបានធ្វើការនៅហាងកាហ្វេមួយ ដោយសារតែបញ្ហាហិរញ្ញវត្ថុពិតមែន។
ក្នុងនោះ ការចោទប្រកាន់ថានាងធ្វើការនៅហាងកាហ្វេមួយត្រូវបានលើកឡើងជាលើកដំបូងដោយ YouTuber និងអ្នកកាសែត Lee Jin Ho គឺក្នុងវីដេអូដែលបានបង្ហោះកាលពីថ្ងៃទី ៣ ខែវិច្ឆិកា Lee Jin Ho បាននិយាយថា លោកបានទទួលព័ត៌មានថា តារាស្រីរូបនេះកំពុងធ្វើការនៅហាងកាហ្វេ។ ដែល YouTuber នឹងបន្តអះអាងថា KimSae Ron បានប្រើប្រាស់លុយរបស់នាងទាំងអស់ ដើម្បីសង អាជីវកម្មនិងអ្នកឧបត្ថម្ភដែលរងផលប៉ះពាល់ដោយគ្រោះថ្នាក់។
គួររំលឹកផងដែរថា Kim Sae Ron បានជួបឧបទ្ទវហេតុ DUI នៅព្រឹកថ្ងៃទី ១៨ ឧសភា ២០២២។ នៅពេលនោះ មានសេចក្តីរាយការណ៍ថា តារាស្រីរូបនេះបាន បុកម៉ាស៊ីនបំលែងអគ្គិសនីកាត់ផ្តាច់ចរន្តអគ្គិសនីដល់ផ្លូវបំបែក Gangnam និងអាជីវកម្មជិតខាងទាំងព្រឹក។ ដោយយោងតាមរបាយការណ៍ វាមានពាក្យចចាមអារ៉ាមថា តម្លៃនៃម៉ាស៊ីនបំលែងអគ្គិសនីគឺប្រហែល ១៤,០០០ ដុល្លារ៕
សូមទស្សនារូបភាពខាងក្រោម ៖
ប្រភព : Koreaboo