កូរ៉េខាងត្បូង ៖ យោងតាមការបង្ហោះរបស់ BTS ដែលនឹងរៀបចំកម្មវិធីផ្សាយផ្ទាល់ពិសេសនៅថ្ងៃទី១៣ ខែមិថុនា សម្រាប់ការផ្សព្វផ្សាយផ្លូវការនូវព្រឹត្តិការណ៍ផ្សាយសម្រាប់ការត្រឡប់មកវិញជាមួយអាល់ប៊ុម'Proof' របស់ពួកគេ ហើយបានប្រកាសថាព្រឹត្តិការណ៍នេះនឹងរួមបញ្ចូលភ្ញៀវពិសេសផងដែរ។
ក្នុងនោះ សេចក្ដីប្រកាសត្រូវបានគេបង្ហាញថាព្រឹត្តិការណ៍នេះ នឹងមានការថតទុកជាមុនសម្រាប់កម្មវិធី 'M Countdowns' របស់ Mnet ជាមួយ ARMYs ទៀតផង។
ទន្ទឹមនឹងនេះខាង Big Hit Music បានប្រកាសថា៖
យោងតាមការប្រកាស ការថតទុកមុននឹងធ្វើឡើងនៅថ្ងៃទី១៣ ខែមិថុនានៅកីឡដ្ឋាន Jangchoong Stadium ហើយព្រឹត្តិការណ៍នេះនឹងផ្ទុកមនុស្សចំនួន ៤,០០០នាក់ និងកៅអីបម្រុងចំនួន ១០០ បន្ថែមទៀត៕
ប្រភព ៖ Allkpop