កូរ៉េខាងត្បូង ៖ នៅថ្ងៃទីទី ១០ ខែ មិថុនា ឆ្នាំ ២០២១ នេះវេលាម៉ោងប្រមាណ២ និង ១៥ នាទីព្រឹក (ម៉ោងនៅប្រទេសកូរ៉េខាងត្បូង) វីដេអូចម្រៀងបទ Hot Sauce របស់ក្រុមចម្រៀងប្រុស NCT DREAM រកបានសមិទ្ធផលថ្មីដោយមានចំនួនអ្នកចូលទស្សនាលើសពី ១០០ លានដងលឿនបំផុតលើ YouTube។
គួរបញ្ជាក់ផងដែរថា Music Video ១បទនេះ បានចេញផ្សាយកាលពីថ្ងៃទី១០ខែ ឧសភា ឆ្នាំ ២០២១ មានន័យថាបទ Hot Sauce របស់ NCTDREAM បានចំណាយពេលត្រឹមតែ ៣០ថ្ងៃប៉ុណ្ណោះ ដើម្បីឈានដល់ចំណុចកំពូលបែបនេះ។
ជាមួយនឹងកំណត់ត្រាខាងលើនេះ បានធ្វើឲ្យបទ Hot Sauce ក្លាយជា Music Video ទី២ របស់ក្រុម NCTDREAM ដែលរកបានចំនួនអ្នកចូលទស្សនាលឿនបំផុតឈានដល់ ១០០ លានដងបន្ទាប់ពីបទBoom៕
សូមអបអរ NCT DREAM ចំពោះកំណត់ត្រានេះ!
ប្រភព ៖ Soompi