BLACKPINK ទម្លាក់បញ្ជីបទចម្រៀងក្នុង Album ថ្មីភ្លាម ​ហ្វេនឡើងខកចិត្ត​ ព្រោះតែ... - TrueID

BLACKPINK ទម្លាក់បញ្ជីបទចម្រៀងក្នុង Album ថ្មីភ្លាម ​ហ្វេនឡើងខកចិត្ត​ ព្រោះតែ...

September 8, 2022

កម្សាន្ត៖ កាលពីព្រឹកមិញនេះ ព័ត៌មានលំអិតអំពីអាល់ប៊ុម ដែលនឹងចេញនាពេលខាងមុខរបស់ក្រុម BLACKPINK ក្រោមចំណងជើងថា «Born Pink» ត្រូវបានចេញផ្សាយហើយ ដែលវាបាននាំមកនូវភាពរំភើបចិត្តដល់អ្នកគាំទ្រជាច្រើន តែក៏ធ្វើឱ្យអ្នកគាំទ្រខ្លះ មានការខកចិត្តខ្លាំងដូចគ្នា។

BLACKPINK
BLACKPINK

ក្នុងនោះបញ្ជីបទចម្រៀង សម្រាប់អាល់ប៊ុមដែលគ្រោងនឹងចេញនៅថ្ងៃទី ១៦ ខែកញ្ញា នេះ ត្រូវបានបង្ហាញនៅលើ Instagram របស់ក្រុម ហើយរួមបញ្ចូលឈ្មោះអ្នកចូលរួមតែងនិពន្ធផងដែរ មានដូចជា Jisoo និង Rosé ជាដើម។

បញ្ជីបទចម្រៀងរបស់ BLACKPINK

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ BLINKs មួយចំនួន នៅមានអារម្មណ៍មិនល្អ នៅពេលដែលពួកគេដឹងថា អាល់ប៊ុមនេះមានត្រឹមតែ ៨ បទប៉ុណ្ណោះ រួមទាំងបទ «Ready For Love» និង «Pink Venom» ដែលបានចេញរួចហើយ ពួកគេក៏បាននាំគ្នាបង្ហាញការខកចិត្តព្រោះគិតថាក្រុមនេះអសកម្មយូរហើយ ដូច្នេះគួរតែមានបទចម្រៀងច្រើន សម្រាប់អាល់ប៊ុមនេះ តែបែជាមានតែ ៨បទទៅវិញ៕

BLACKPINK
BLACKPINK
ភាពមិនសប្បាយចិត្តរបស់អ្នកគាំទ្រ
ភាពមិនសប្បាយចិត្តរបស់អ្នកគាំទ្រ

ប្រភព : Koreaboo

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...