ពេលពិបាកចិត្តរឿងស្នេហា មករកតារានិករទាំងនេះមក - TrueID

ពេលពិបាកចិត្តរឿងស្នេហា មករកតារានិករទាំងនេះមក

February 6, 2023

យល់ដឹង៖ មនុស្សខ្លះបង្ហាញភាពស្និទ្ធស្នាល ការស្រលាញ់ និងយកចិត្តទុកដាក់ ហើយខ្លះទៀតមិនងាយឡើយ។ មនុស្សខ្លះមានទំនោរបង្ហាញថា ពួកគេយកចិត្តទុកដាក់ ចំពោះអ្នកតាមវិធីផ្សេងៗទៀត។ 

យ៉ាងណាមិញ នៅពេលដែលអ្នកបានស្គាល់ពួកគេច្បាស់អ្នកនឹងឃើញថាពួកគេបង្ហាញពីក្តីស្រលាញ់ និងការគាំទ្រខុសៗគ្នា។

ខាង​ក្រោម​នេះ​ជា​តារា​និករប៉ុន្មាន​ដួង ​ដែល​ពូកែ​ជួយ​មិត្តភក្ដិ​ពេល​បែក​បាកបំផុត ៖

រូបតំណាង
រូបតំណាង

១. Pisces ♓️ 

Pisces នឹងបង្ហាញខ្លួន នៅពេលណាដែលអ្នកត្រូវការ។ វាមិនសំខាន់ទេ ប្រសិនបើអ្នកផ្ញើសារនៅពាក់កណ្តាលយប់ ឬខណៈពេលដែលពួកគេរវល់ ជាមួយដៃគូរបស់ពួកគេ ពីព្រោះពួកគេនឹងរៀបចំពេលវេលា ដើម្បីជួយអ្នកឆ្លងកាត់ការឈឺចាប់នោះឲ្យបាន។ តារានិករនេះនឹងអនុញ្ញាតឲ្យអ្នក យំនៅលើស្មារបស់ពួកគេជានិច្ច។ ពួកគេនឹងលួងចិត្តអ្នក តាមគ្រប់មធ្យោបាយដែលអ្នកត្រូវការមិនថាស្តាប់អ្នកនិយាយ ឬត្រូវការអ្វីនោះទេ Pisces នឹងនៅទីនោះដើម្បីជួយអ្នក។

២. Leo ♌️ 

នៅពេលអ្នកមានអារម្មណ៍អន់ចិត្តចំពោះខ្លួនឯង Leo នឹងផ្តល់ឲ្យអ្នកនូវសុន្ទរកថា ដ៏ល្អបំផុតនៃជីវិតរបស់អ្នក។ ពួកគេ​នឹង​ចង្អុល​បង្ហាញ​ពី​ហេតុផល​ទាំងអស់​ថា​ ហេតុអ្វី​អ្នក​ជា​ដៃគូ​ដ៏​ល្អ​ឥត​ខ្ចោះ និង​មូលហេតុ​ដែល​ Ex របស់​អ្នក​នឹង​សោកស្តាយ ​ចំពោះ​ការសម្រេចចិត្ត​របស់​ពួកគេ ​ក្នុងពេល​ឆាប់ៗ។ Leo នឹងរីករាយក្នុងការស្តាប់អ្នកនិយាយស្តី ឬយំអំពីអតីតរបស់អ្នក ប៉ុន្តែពួកគេនឹងមិនអនុញ្ញាត ឲ្យអ្នកនិយាយអាក្រក់អំពីខ្លួនឯងនោះទេ។ ពួកគេនឹងដើរតួជាអ្នកផ្គូផ្គង នៅពេលដែលអ្នកត្រៀមខ្លួន ដើម្បីចេញទៅជួបមនុស្សថ្មី។ តារានិករនេះ នឹងរំលឹកដល់អ្នកថា ទោះបីជាអ្នកប្រហែលជាមិនមានស្នេហា ក្នុងជីវិតក៏ដោយ ក៏អ្នកមានការស្រលាញ់ពីពួកគេដែរ។

៣. Scorpio ♏️ 

គ្មាននរណាម្នាក់ នឹងស្អប់ Ex របស់អ្នកជាងមិត្ត Scorpio របស់អ្នកទេ។ ពួកគេ​នឹង​ខឹង​នឹង​ការ​បែក​គ្នា​ជាង​អ្នកទៅទៀត ​ព្រោះ​ពួកគេ​ដឹង​ថា​ អ្នក​សម​នឹង​ទទួល​បាន​ពិភពលោក​នេះ ហើយ​គ្មាន​អ្នក​ណា​ អាចធ្វើ​បាប​មិត្ត​សម្លាញ់​របស់​ពួកគេ​ឡើយ។ ប្រសិនបើអ្នកចាប់ផ្តើមយំ ពួកគេនឹងរំឮកអ្នកថា អ្នកនឹងត្រូវបញ្ចប់ជាមួយនឹងនរណាម្នាក់ ដែលធ្វើចំពោះអ្នកត្រឹមត្រូវ មនុស្សដែលនឹងមិនធ្វើឱ្យអ្នកខកចិត្តបែបនេះទៀតឡើយ។ ពួកគេនឹងការពារអ្នក តាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន។

៤. Gemini ♊️ 

នៅពេលដែលអ្នកកំពុងឆ្លងកាត់ការបែកបាក់ ពួកគេនឹងនាំអ្នកឲ្យនៅក្រោមស្លាបរបស់ពួកគេ។ ពួកគេនឹងរៀបចំផែនការ ដែលនឹងមានភាពសប្បាយរីករាយ ជាងការណាត់ជួបជាមួយ Ex ដែលអ្នកធ្លាប់មាន។ តារានិករនេះគឺជាមេអំបៅសង្គម ដូច្នេះពួកគេនឹងជួយអ្នកឲ្យចេញពីទីនោះម្តងទៀត។ ទោះបីជាអ្នកមិនទាន់ត្រៀមខ្លួន ដើម្បីណាត់ជួបម្តងទៀតក៏ដោយ ពួកគេនឹងធ្វើឲ្យអ្នកមានភាពសប្បាយរីករាយ ដោយនាំអ្នកទៅការប្រគំតន្ត្រី និងនាំអ្នកធ្វើដំណើរ ដែលនឹងធ្វើឲ្យបំភ្លេចអតីតកាលរបស់អ្នក។ ពួកគេនឹងជួយអ្នកឲ្យឃើញថា អនាគតរបស់អ្នកនឹងកាន់តែភ្លឺស្វាង។

ប្រភព: thoughtcatalog

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...