ចង់មាន Valentines នឹងគេ តារានិករទាំងនេះ ត្រូវសកម្មបន្តិច - TrueID

ចង់មាន Valentines នឹងគេ តារានិករទាំងនេះ ត្រូវសកម្មបន្តិច

February 12, 2023

យល់ដឹង៖ ទិវានៃក្តីស្រលាញ់ គឺនៅថ្ងៃអង្គារសប្តាហ៍ក្រោយនេះហើយ ដែលមានន័យថា នេះគឺជាចុងសប្តាហ៍ដ៏ធំដែលគូស្នេហ៍ទាំងអស់ ដែលនឹងប្រារព្ធជាមួយគ្នា។ 

ប៉ុន្តែចុះយ៉ាងណា ចំពោះអ្នកនៅលីវទាំងអស់? 

សម្រាប់​តារានិករ​ទាំង​បី ខាង​ក្រោម​នេះ ឥឡូវនេះ ​វាជា​ពេល​វេលា​ដ៏​ស័ក្តិសម​ ក្នុង​ការ​ធ្វើ​ដំណើររបស់អ្នក។ អ្នកគួរតែបង្ហាញក្តីសង្ឃឹម និងក្តីស្រមៃរបស់អ្នកទាំងអស់ ដើម្បីឲ្យខ្លួនឯង រីកចម្រើនរឿងស្នេហាខ្លះ។

រូបតំណាង
រូបតំណាង

តោះមកស្គាល់ពួកគេខាងក្រោម ៖

១. Taurus ♉️ 

វាមិនមែនថា អ្នកមិនដែលធ្វើចលនាមុននោះទេ។ ពេលខ្លះអ្នកធ្វើ តែអ្នកគ្រាន់តែត្រូវការ ការបញ្ចុះបញ្ចូលខ្លះ ដើម្បីធ្វើវា។ ​បើ​អ្នក​មិន​ព្យាយាម​ទេ នោះ​អ្នក​នឹង​មិន​ដឹង​ថា​ មាន​អ្វី​កើត​ឡើង​ឡើយ។ អ្នកអាចនឹងបញ្ចប់ ជាមួយនឹងអ្វីដែលអស្ចារ្យ ដែលអ្នកមិនទាន់បានដឹង។ ដូច្នេះ គ្រាន់តែហ៊ានដកទូរសព្ទរបស់អ្នកចេញ ហើយផ្ញើសារសំខាន់ៗមួយចំនួន ទៅមនុស្សដែលអ្នកចាប់អារម្មណ៍។

២. Cancer ♋️ 

ពេល​ខ្លះ ​អ្នក​ទុក​ឲ្យ​អតីតកាល ​កំណត់​បច្ចុប្បន្ន ​និង​អនាគត​របស់​អ្នក។ ដោយសារ​តែមាននរ​ណា​ម្នាក់​ បានធ្វើឲ្យអ្នក​បរាជ័យ​ក្នុង​អតីតកាល អ្នក​សន្មត​ថា​វា​​នឹង​កើត​ឡើង​ម្ដង​ទៀត។នេះ​ជា​សញ្ញា​​ដែល​ អ្នក​ត្រូវ​ដើរ​ចេញ​ពី​សំបក​របស់​អ្នក ហើយ​ធ្វើ​ឲ្យ​ស្នេហា​ដែល​អ្នក​តែង​តែ​ចង់​បាននោះ វាកើត​ឡើង​ពិត។ ឈប់​ចងគំនុំ​លើ​នរណា​ម្នាក់​ អស់​រយៈពេល​ជាច្រើន​ឆ្នាំ ​ហើយ​គ្រាន់តែ​ដើរ​ចេញមក។ ហើយចងចាំថា អ្នកសមនឹងទទួលបានការស្រឡាញ់ជាច្រើន។

៣. Capricorn ♑️ 

អ្នកពូកែប្រើ "ហេតុផល" ដើម្បីសម្រេចចិត្ត មិនធ្វើចលនាក្នុងរឿងស្នេហា។ អ្នក​គិត​មក​ទល់​ពេល​នេះ ​អំពី​អ្វី ​ដែល​ទំនាក់ទំនង​ដ៏​មាន​សក្តានុពល​ អាច​ធ្វើ​ចំពោះ​អ្នក។ អ្នក​គិត​ថា​ទំនាក់ទំនង ប្រហែល​ជា​មិន​មាន​សម្រាប់​រយៈពេល​វែង? តើ​នឹង​មាន​អ្វី​កើត​ឡើង ​ប្រសិន​បើ​អ្នក​ចង់​ផ្លាស់​ទៅ​នៅ​ជាមួយ​គ្នា? សូម​ឆ្លៀត​ឱកាស​ លើ​សេចក្ដី​ស្រឡាញ់​ដែល​អ្នក​ ​មិន​ដែលធ្លាប់អនុញ្ញាត​ឲ្យ​ខ្លួន​ឯង​ មាន​បទពិសោធន៍។

ប្រភព: thoughtcatalog

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...