តារានិករទាំងនេះចូលចិត្តធ្វើរឿងឆ្កួតៗ ពេលឯកកោ - TrueID

តារានិករទាំងនេះចូលចិត្តធ្វើរឿងឆ្កួតៗ ពេលឯកកោ

October 31, 2022

យល់ដឹង៖ នៅពេលដែលភាពឯកកោចូលមកដល់ មនុស្សម្នាក់ៗតែងតែចង់រកវិធី ដើម្បីលុបបំបាត់វា ហើយវិធីគឺមានច្រើនណាស់ប៉ុន្តែមនុស្សមួយចំនួន ជ្រើសយកវិធីដែលឆោតល្ងង់បំផុត ដែលធ្វើឲ្យពួកគេកាន់តែអត់ប្រយោជន៍។

រូបតំនាង
រូបតំនាង

ដូចជាតារានិករមួយចំនួន ដូចខាងក្រោមនេះ ៖

១. Gemini ♊️ អ្នកចាប់ផ្ដើមដើរបង្ករឿង ជាមួយអ្នករាល់គ្នា។ អ្នកបង្កើតរឿង Drama ដែលគ្មានប្រយោជន៍ជាច្រើន ហើយអ្នកអនុញ្ញាតឲ្យកំហឹងរបស់អ្នក យកឈ្នះ និងគ្រប់គ្រងខ្លួនឯងបាន។

២. Taurus ♉️ អ្នកផ្ញើសារទៅសង្សារចាស់របស់អ្នក ព្រោះតែភាពឯកោ។ អ្នកធ្វើឲ្យស្តង់ដាររបស់អ្នកធ្លាក់ចុះ ព្រោះអ្នកចង់និយាយជាមួយនរណាម្នាក់ ជាជាងនៅម្នាក់ឯង។

៣. Libra ♎️ អ្នកត្រលប់ទៅអានសារចាស់ៗ ហើយអូសមើលរូបថតចាស់ៗ។ អ្នកតែងគិតពីអតីតកាលរបស់អ្នកជានិច្ច ព្រោះអ្នកសង្ឃឹមថាអ្វីៗដែលកន្លងហួសនោះ វាអាចត្រលប់មកវិញ នៅថ្ងៃណាមួយ។

៤. Scorpio ♏️ អ្នកញ៉ាំច្រើន ផឹកច្រើន ជក់បារីច្រើន និងគេងច្រើនពេក។ នេះជាវិធីតែមួយគត់ក្នុងជីវិតរបស់អ្នក នៅពេលដែលអ្នកមានអារម្មណ៍ថាឯកកោ។

អត្ថបទដោយ ៖ Yukvey

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...