កូរ៉េខាងត្បូង៖ វិធីសាស្រ្តនៃការទំនាក់ទំនងរវាងសិល្បករ និងអ្នកគាំទ្របានពង្រីកយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទោះយ៉ាងណាក៏ដោយ Instagram នៅតែជាបណ្ដាញសង្គមផ្លូវការសំខាន់ នៃការទំនាក់ទំនងហើយក៏ជាប្រភពច្រើនវាយតម្លៃប្រជាប្រិយភាពរបស់សិល្បករដោយចំនួនអ្នកតាមដានដែលពួកគេមានក្នុងនោះចំនួនអ្នកតាមដានរាប់លាននាក់គឺជាការបង្ហាញពីប្រជាប្រិយភាពពិតរបស់ពួកគេផងដែរ។
ថ្ងៃនេះយើងនឹងមកមើលKpopGirl Group ជាប់ TOP10 ដែលមានអ្នក Follow លើ Instagram ច្រើនជាងគេ ខណៈពេលដែលនេះប្រហែលជាមិនបង្ហាញយ៉ាងច្បាស់ពីប្រជាប្រិយភាពរបស់ក្រុមមួយអាចមានប៉ុន្តែវាពិតជាបង្ហាញថា ពួកគេត្រូវបានគេស្រលាញ់ដោយអ្នកគាំទ្រជាច្រើននៅទូទាំងពិភពលោក។
ចង់ដឹងថាចំណាត់ថ្នាក់TOP 10 បានទៅលើក្រុមណាខ្លះសូមទស្សនាការបង្ហាញដូចខាងក្រោម ៖
Top 10 បានទៅលើ EVERGLOW មានអ្នកតាមដានលើសពី ២.៥ លាន Followers
Top 9 បានទៅលើ Kep1er មានអ្នកតាមដានលើសពី ២.៧ លាន Followers
Top 8 បានទៅលើ GFRIENDមានអ្នកតាមដានលើសពី ៣.២ លាន Followers
Top 7 បានទៅលើ (G)I-DLE មានអ្នកតាមដានលើសពី ៧.៣ លាន Followers
Top 6 បានទៅលើ MAMAMOO មានអ្នកតាមដានលើសពី ៧.៥ លាន Followers
Top 5 បានទៅលើ aespaមានអ្នកតាមដានលើសពី ៨.៥ លាន Followers
Top 4 បានទៅលើ RedVelvet មានអ្នកតាមដានលើសពី ១១.៥ លាន Followers
Top 3 បានទៅលើ ITZY មានអ្នកតាមដានលើសពី ១៦.២ លាន Followers
Top 2 បានទៅលើ TWICEមានអ្នកតាមដានលើសពី ២៥ លាន Followers
Top 1 បានទៅលើ BLACKPINKមានអ្នកតាមដានលើសពី ៤៦.៥ លាន Followers
ប្រភព ៖ Allkpop