មិនសរសើរដូចជាមិនគប្បី! បើរូបភាពថ្មី Han So Hee ស្អាត​ម្លឹងៗ - TrueID

មិនសរសើរដូចជាមិនគប្បី! បើរូបភាពថ្មី Han So Hee ស្អាត​ម្លឹងៗ

January 26, 2023

កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ២៥ ខែមករា តារាសម្ដែង Han So Hee បានធ្វើឲ្យបណ្តាញសង្គមផ្ទុះឡើងការសរសើរជាច្រើន ជាមួយនឹងរូបថតផ្សព្វផ្សាយឈុតថ្មីៗរបស់នាង ក្នុងឈុតសម្លៀក​បំពាក់​ប្លែកៗ​ជា​ច្រើន។ ហើយ​តាម​រូបភាព​នីមួយៗ​ នាង​បានបញ្ចេញ​សម្រស់​ដូច​ទេពធីតា និង​ប្រណីត​ខ្លាំងបំផុតតែម្ដង។

ជាមួយគ្នានេះ នៅពីមុខកាមេរ៉ា Han So Hee បានបង្ហាញទម្រង់មុខដ៏ល្អឥតខ្ចោះរបស់នាង ជាមួយសក់វែងរលោងដូចសរសៃសូត្រ លេងទឹកមុខយ៉ាងស្រទន់មន្តស្នេហ៍ ពិតជាជួយលើកសម្រស់ដ៏ស្រស់ស្អាតរបស់តារាស្រីកើតឆ្នាំ ១៩៩៤ រូបនេះ ឲ្យមហាជនកោតសរសើរពីនាងព្រោងព្រាត។

យ៉ាងណាមិញ អាច​និយាយ​បាន​ថា​រូបភាព​ថ្មីៗរបស់ ​Han So Hee ទាំងនេះ​ វាក៏បាន​ជួយ​ឲ្យ​ទស្សនិកជនមួយចំនួន ​បំភ្លេច​ចោលនូវ​ឃ្លីបវីដេអូ​ស្រវឹង​ដ៏​ចម្រូងចម្រាស​របស់នាង កាល​ពី​ពេល​ថ្មីៗ​នេះផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

រូបថ្មី Han So Hee 
រូបថ្មី Han So Hee 
រូបថ្មី Han So Hee 
រូបថ្មី Han So Hee 
រូបថ្មី Han So Hee 
រូបថ្មី Han So Hee 
រូបថ្មី Han So Hee 
រូបថ្មី Han So Hee 
រូបថ្មី Han So Hee 
រូបថ្មី Han So Hee 

ប្រភព៖ kenh14

ទាក់ទងជាមួយ:
តារាកូរ៉េរូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...