មិត្តរួមការងារមិនសូវស្និទ្ធគ្នាផង ហៅការ បើអត់ចង់ទៅគួរធ្វើម៉េច? - TrueID

មិត្តរួមការងារមិនសូវស្និទ្ធគ្នាផង ហៅការ បើអត់ចង់ទៅគួរធ្វើម៉េច?

September 14, 2022

កម្សាន្ត៖ ជឿជាក់ថា អ្នកពិតជារីករាយណាស់ក្នុងការទទួលបានការអញ្ជើញសំបុត្រអាពាហ៍ពិពាហ៍ ពីក្រុមគ្រួសារ និងមិត្តភក្តិជិតស្និទ្ធណាម្នាក់ ដើម្បីទៅចូលរួមថ្ងៃពិសេសរបស់ពួកគេ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅក្នុងទំនាក់ទំនងដែលមិនធ្លាប់ស្គាល់មួយចំនួន ដូចជាមិត្តភក្តិក្នុងបណ្ដាញសង្គម ឬមិត្តរួមការងារដែលកម្រនិយាយគ្នា ឬមិនសូវស្និទ្ធគ្នា វាអាចជាមិនសូវទំនងប៉ុន្មានដែរ ក្នុងការបដិសេធការអញ្ជើញអាពាហ៍ពិពាហ៍ពីពួកគេ។

រូបតំណាង
រូបតំណាង

ដូច្នេះ កុំឲ្យអ្នកពិបាកក្នុងការគិតច្រើន ថ្ងៃនេះ យុវវ័យ មានវិធីណែនាំ​ អ្វីដែលគួរធ្វើ និង​អ្វីមិនគួរ​ធ្វើ​ នៅ​ពេល​ដែល​អ្នក​ឃើញ​ថា​ខ្លួន​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ៖

១.ប្រការគួរធ្វើ

  • គិតមុននឹងសម្រេចចិត្ត

អ្នក​មិន​គួរ​ប្រញាប់​បដិសេធ​ទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​អារម្មណ៍អ្នក​ដែល​ទើប​តែ​អញ្ជើញ​អ្នក។ ដំបូង គិតមួយភ្លែតសិនថា ហេតុអ្វីបានជាគេផ្ញើលិខិតអញ្ជើញមកអ្នក? ហើយ ប្រសិនបើអ្នកនៅតែមានអារម្មណ៍ថាទំនាក់ទំនងរបស់អ្នកជាមួយកូនក្រមុំ ឬកូនកំលោះ មិនស្និទ្ធគ្នាអីផង បែបនេះមុនពេលពួកគេដល់ថ្ងៃចូលរោងការ អ្នកគួរផ្ញើសារ ឬទូរស័ព្ទទៅប្រាប់គេថាអ្នកមិនអាចចូលរួមបានទេ។ ក្នុងករណីខ្លះ ប្រសិនបើអ្នកចង់រក្សាទំនាក់ទំនងល្អជាមួយអ្នករួមការងារនេះ អ្នកអាចលើកហេតុផលណាមួយសមរម្យក្នុងការបដិសេធ។

  • ប្រើពាក្យអរគុណជាមុន

ទោះបីជាអ្នក ពិតជាមិនចង់ចូលរួមក្នុងពិធីមង្គលការក៏ដោយ ក៏អ្នកនៅតែត្រូវផ្ញើពាក្យអរគុណទៅកាន់កូនកំលោះ ឬកូនក្រមុំដែរ។ វាជាសុជីវធម៌នៃការគួរសម ហើយអ្នកប្រាកដជាត្រូវធ្វើដូច្នេះ។ នៅពេលដែលអ្នកមិនអាចចូលរួមក្នុងពិធីមង្គលការរបស់មិត្តភក្តិជិតស្និទ្ធ និងសាច់ញាតិ អ្នកអាចប្រាប់ពួកគេពីការពិតអំពីហេតុផលរបស់អ្នក។ វាអាចដោយសារតែអ្នកមានការរវល់ផ្ទាល់ខ្លួន ឬការធ្វើដំណើរកម្សាន្តតាមខេត្តដែលបានកក់ទុកយូរមកហើយ។ 

  • ផ្ញើអំណោយជាកាដូតូចមួយ

ជំនួសឲ្យការមិនបានចូលរួមក្នុងពិធីមង្គលការ អ្នកអាចផ្តល់ឲ្យមិត្តរួមការងាររបស់អ្នក នូវអំណោយតូចមួយដើម្បីអបអរថ្ងៃដ៏រីករាយរបស់ពួកគេ។ លើសពីនេះ អ្នកក៏អាចអញ្ជើញពួកគេមកទទួលទានអាហារពេលល្ងាច ក្រោយពិធីមង្គលការ ហើយនិយាយពាក្យជូនពួកគេតាមការគួររបស់អ្នក។

២.ប្រការមិនគួរធ្វើ

  • កុំមាត់ឆៅនិយាយមិនចេះគិត ដូចមនុស្សគ្មានបេះដូង

ពួកគេច្បាស់ជាគិតច្រើន នៅពេលអ្នកបដិសេធការអញ្ជើញទៅអាពាហ៍ពិពាហ៍របស់ពួកគេ។ ហើយ​អ្នក​មិន​គួរ​និយាយ​លេងសើច អួត​ថា​អ្នក​រវល់​នេះរវល់នោះពេកទេ ព្រោះគេអាចគិតថា អ្នកមិនបានផ្ដល់តម្លៃទឹកចិត្តគេខំហៅទៅ​ថ្ងៃ​រីករាយ​របស់​ពួកគេ។

  • កុំរកលេសបូរបាច់វែងឆ្ងាយពេក

ផ្តល់ព័ត៌មានឲ្យបានគ្រប់គ្រាន់ ដើម្បីឲ្យអ្នកអញ្ជើញ គេបានយល់ពីមូលហេតុនៃការអវត្តមានរបស់អ្នក។ ការពន្យល់កាន់តែវែង និងលម្អិតកាន់តែច្រើន វាកាន់តែងាយស្រួលក្នុងការបង្ហាញថាអ្នកកំពុងនិយាយកុហក (ប្រសិនបើអ្នកកុហកមែន) ឬធ្វើឲ្យអ្នកដទៃមិនសប្បាយចិត្ត។

  • កុំស្ទាក់ស្ទើរ

កុំរង់ចាំរហូតដល់នាទីចុងក្រោយ ដើម្បីសម្រេចចិត្តថា អ្នកនឹងមិនអាចចូលរួមពិធីមង្គលការមិត្តរួមការងាររបស់អ្នកបានទេ។ ពួកគេនឹងខកចិត្ត និងឈឺចាប់ខ្លាំងនៅពេលដែលអ្នកបដិសេធពួកគេភ្លាមៗមុនថ្ងៃមកដល់។ ផ្ទុយទៅវិញ ចូរប្រាប់ពួកគេឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីទុកពេលឲ្យពួកគេ ដើម្បីរៀបចំឲ្យកាន់តែប្រសើរឡើងសម្រាប់ពិធីជប់លៀង ក៏ដូចជាការអញ្ជើញអ្នកដទៃឲ្យមកចូលរួមជំនួសអ្នកផងដែរ។ 

ប្រភព៖ lifestyle.zingnews

រូបតំណាង
រូបតំណាង
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...