ហេតុអ្វីតារានិករនីមួយៗ មិនព្រមទទួលការមើលថែ ពេលមានបញ្ហា? - TrueID

ហេតុអ្វីតារានិករនីមួយៗ មិនព្រមទទួលការមើលថែ ពេលមានបញ្ហា?

July 24, 2022

យល់ដឹង៖ នៅពេលដែលបញ្ហាក្នុងជីវិតបានមកដល់ វាត្រូវការឲ្យមនុស្សគ្រប់គ្នា ស្វែងរកេជំនួយ មើលថែខ្លួនឯង ឬនរណាម្នាក់ ដែលអាចជួយអ្នកបាន ទើបធ្វើឲ្យបញ្ហានោះចេញផុតពីខ្លួនអ្នក។ តែផ្ទុយទៅវិញបែរជាមានមនុស្សមនុស្សមួយចំនួន ដែលមិនជ្រើសរើសការមើលថែខ្លួនឲ្យបានល្អទៅវិញ នៅពេលដែលមានបញ្ហា។

ខាងក្រោមនេះនឹងបង្ហាញពី មូលហេតុដែលតារានិករនីមួយៗ មិនព្រមទទួលការមើលថែនៅពេលមានបញ្ហា ៖

♈️ Aries ៖ អ្នកមានអារម្មណ៍ថា អ្នកនៅឆ្ងាយពីមនុស្សគ្រប់គ្នាពេក។ ហើយក៏អ្នកមានអារម្មណ៍ថា អ្នកបានឆ្លងផុតចំណុចនៃការសុំជំនួយ ដោយមិនចង់រមខានមនុស្សគ្រប់គ្នា។

♉️ Taurus ៖ អ្នកមានអារម្មណ៍ថា អ្នកអាចដោះស្រាយបញ្ហារបស់អ្នក ដោយខ្លួនឯងបាន។ អ្នកមានអារម្មណ៍ថា អ្នកមិនត្រូវការជំនួយពីនរណាម្នាក់ទេ អ្នកចង់ធ្វើអ្វីគ្រប់យ៉ាងតែម្នាក់ឯង។

♊️ Gemini ៖ អ្នកមានអារម្មណ៍ថា អ្នកមិនមានពេលគ្រប់គ្រាន់ ក្នុងការសួររកការមើលថែទេ។ កាលវិភាគរបស់អ្នកត្រូវបានផ្ដល់ឲ្យយ៉ាងតឹងរ៉ឹង ហើយអ្នកគ្មានពេលទមនេរនឹងដោះស្រាយវាឡើយ។

រូបតំនាង
រូបតំនាង

♋️ Cancer ៖ អ្នកមានអារម្មណ៍ថាគ្រួសារ និងមិត្តភក្តិរបស់អ្នក ផ្តល់នូវប្រព័ន្ធជំនួយដ៏រឹងមាំគ្រប់គ្រាន់ ហើយក្នុងការមើលថែអ្នក។ អ្នកមានអារម្មណ៍ថា អ្នកមិនត្រូវការជំនួយពីអ្នកជំនាញ ក្រោពីគ្រួសារទេ។

♌️ Leo ៖ អ្នកខ្មាស់អៀន ក្នុងការនិយាយអំពីគំនិតរបស់អ្នក ហើយបង្ហាញពីភាពងាយរងគ្រោះរបស់អ្នក។ អ្នកមិនចង់ប្រាប់មនុស្សគ្រប់គ្នា ពីអាថ៌កំបាំងដ៏ជ្រាលជ្រៅបំផុតនៃបញ្ហារបស់អ្នកទេ។

♍️ Virgo ៖ អ្នកមានអារម្មណ៍ថា បញ្ហារបស់អ្នកមិនអាក្រក់នោះទេ។ អ្នកមានអារម្មណ៍ថាអ្នកដទៃអាចជួបបញ្ហាកាន់តែអាក្រក់ជាងអ្នកទៅទៀត ដូច្នេះវាគ្មានអ្វីក្នុងការដោះស្រាយមិនបាន សម្រាប់អ្នកនោះទេ។

រូបតំនាង
រូបតំនាង

♎️ Libra ៖ អ្នកមានអារម្មណ៍ថា វាពិបាកពេកក្នុងការស្វែងរកអ្នកណាដ៏ល្អម្នាក់ មកយល់ពីអារម្មណ៍អ្នក។ អ្នកមានអារម្មណ៍ថា វាទាមទារការប្រឹងប្រែងខ្លាំងណាស់ចំពោះមនុស្សម្នាក់នោះ ឲ្យយល់ច្បាស់ពីអ្នក។

♏️ Scorpio ៖ អ្នកមានអារម្មណ៍ថា វាមិនងីទេសម្រាប់អ្នក ក្នុងការថែរក្សាសុខភាពផ្លូវចិត្តរបស់អ្នក ឲ្យបានគ្រប់គ្រាន់ដោយខ្លួនឯង។អ្នកមានអារម្មណ៍ថា  មានការថែទាំខ្លួនឯងប៉ុណ្ណោះ ដែលអាចព្យាបាលខ្លួនឯងបាន។

♐️ Sagittarius ៖ អ្នកមានអារម្មណ៍ថាមនុស្ស ដែលធ្វើឲ្យអ្នកមានភាពតានតឹង គួរតែជាមនុស្សដែលមកព្យាបាលអ្នក។ ព្រោះវាមិនមែនជាកំហុសរបស់អ្នកទេ អ្នកមិនសមនឹងទទួលបានវាទេ។

រូបតំនាង
រូបតំនាង

♑️ Capricorn ៖ អ្នកមិនចង់និយាយពីអារម្មណ៍របស់អ្នក ចំពោះនរណាម្នាក់ទេ។ អ្នកចូលចិត្តមិនអើពើនឹងពួកគេ ហើយសង្ឃឹមថាពួកគេទៅឆ្ងាយ ដើម្បីឲ្យអ្នកមានផាសុកភាព ក្នុងការមើលថែខ្លួនឯង។

♒️ Aquarius ៖ អ្នកមានអារម្មណ៍ថា គ្មានអ្វីដែលមនុស្សគ្រប់គ្នាដែលចាំជួយអ្នក អាចជួយអ្នកបានដូចអ្វី ដែលបួកគេនិយាយនោះទេ។ អ្នកមានអារម្មណ៍ថា បញ្ហារបស់អ្នកធំពេក ដែលមិនអាចដោះស្រាយបាន។

♓️ Pisces ៖ អ្នកមានអារម្មណ៍ថា អ្នកអាចទទួលរ៉ាប់រង ក្នុងការរងទុក្ខរបស់អ្នកបាន ដោយខ្លួនឯង។ អ្នកមានអារម្មណ៍ថា អ្នកសមនឹងទទួលបានការឈឺចាប់ និងទទួលខុសត្រូវនូវអ្វីដែលអ្នកបានធ្វើ។

ប្រភព: thoughtcatalog

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...