កូរ៉េខាងត្បូង ៖ ថ្មីៗនេះ Taehyun សមាជិកក្រុម TXT បានធ្វើការ Live ផ្ទាល់ជជែកលេងជាមួយ MOA ដែលជាអ្នកគាំទ្រលោកដោយបានចែករំលែកអំពីបទពិសោធន៍របស់លោក ព្រមទាំងបានបង្ហើបពី ទង្វើល្អរបស់សិស្សច្បង Jungkook សមាជិកក្រុមBTS ខណៈពេលដែលពួកគេបានហាត់ប្រាណជាមួយគ្នា។
Taehyun
Taehyunជាមួយគ្នានេះដែរ Taehyun បានបន្ដនៅថ្ងៃបន្ទាប់លោកចូលទៅហាត់ប្រាណ ហើយពិតជាមានអារម្មណ៍រំភើបណាស់ ចំពោះអ្វីដែលលោកបានឃើញ។
Taehyun ក្នុង Liveក្រោយបានស្ដាប់ Taehyun លើឡើងបែបនេះ MOAs និង ARMYs បានយកទៅចែករំលែកពេញ Twitter ដោយលើកសរសើរពីទំនាក់ទងសិស្សច្បងសិស្សប្អូនល្អ១គូនេះ។
ចំពោះសកម្មភាពដ៏ផ្អែមល្ហែមរបស់ Jungkook នេះមិនបានធ្វើឲ្យមានការភ្ញាក់ផ្អើលនោះទេ ព្រោះជារឿយៗតារាប្រុសរូបនេះតែងតែបង្ហាញសកម្មភាពនិងទឹកចិត្តល្អបែបនេះដាក់មនុស្សគ្រប់គ្នានៅជុំវិញខ្លួនលោក៕
Jungkookប្រភព ៖ Koreaboo