យល់ដឹង៖ តារានិករខ្លះ នឹងមិនចង់ជួបអ្នកម្ដងទៀតឡើយ ក្រោយពីបែកបាក់គ្នាទេ។ តែមានតារានិករមួយចំនួន ដែលបើកចំហសម្រាប់ការផ្សះផ្សា ហើយមានឱកាសដែលពួកគេនឹងត្រឡប់ មករួមគ្នាជាមួយអតីតរបស់ពួកគេ ទោះបីជាវាមិនមែនជាគំនិតល្អបំផុតក៏ដោយ។
តោះមកស្គាល់ពួកគេខាងក្រោម ៖
១. Libra ♎️
Libras គឺជាអ្នកជឿដ៏ខ្លាំង ទៅលើការអភ័យទោស។ ពួកគេជឿថា មនុស្សមានសមត្ថភាពផ្លាស់ប្តូរ ហើយមិនបន្ទោសនរណាម្នាក់ ចំពោះកំហុសនោះទេ។ ពួកគេក៏ជឿថាពេលវេលាគឺជាអ្វីគ្រប់យ៉ាង ដូច្នេះប្រសិនបើពួកគេនៅនឹកអតីត ពួកគេអាចនឹងសម្រេចចិត្តផ្តល់ឱកាសឱ្យទំនាក់ទំនងកើតឡើងម្តងទៀត។
២. Cancer ♋️
នៅពេលដែល Cancer ធ្លាប់នៅជាមួយនរណាម្នាក់ ពួកគេមានការលំបាក ក្នុងការនិយាយពាក្យលា។ ពួកគេត្រូវចំណាយពេលយូរ ដើម្បីព្យាបាលពីបេះដូងដែលខូច ដូច្នេះប្រសិនបើអតីតរបស់ពួកគេ ចង់ត្រលប់មកជាមួយគ្នាវិញ មុនពេលពួកគេទទួលបានទំនាក់ទំនងពេញលេញ ពួកគេប្រហែលជាបើកចំហរ ដើម្បីផ្តល់ឱកាសឱ្យមនុស្សម្នាក់នេះម្តងទៀត។
៣. Virgo ♍️
ប្រសិនបើពួកគេជឿថា អ្នកសមនឹងទទួលបានឱកាសទីពីរ ពួកគេនឹងផ្តល់ឱ្យអ្នក ទោះជាយ៉ាងណា ពួកគេនឹងមិនវិលទៅរកទំនាក់ទំនងដូចគ្នាវិញទេ ប្រសិនបើមិនមានអ្វីផ្លាស់ប្តូរ។ ពួកគេនឹងមិនប្រកាន់ អំពីអតីតកាលច្រើនទេ ជាពិសេសប្រសិនបើអ្នកបានទទួលស្គាល់កំហុសរបស់អ្នក និងសុំទោស។
៤. Taurus ♉️
Taurus យកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះអារម្មណ៍របស់អ្នកដទៃ។ ប្រសិនបើអតីតរបស់ពួកគេ ចង់ព្យាយាមម្តងទៀត នោះវានឹងពិបាកណាស់ សម្រាប់ពួកគេក្នុងការនិយាយថាទេ ព្រោះពួកគេមានការលំបាក ក្នុងការបំភ្លេចនរណាម្នាក់។
ប្រភព: thoughtcatalog