យូរៗ Fan meeting ម្ដង Kim Go Eun ធ្វើរឿងមួយនេះ ភ្ញាក់ផ្អើលគ្រប់គ្នា! - TrueID

យូរៗ Fan meeting ម្ដង Kim Go Eun ធ្វើរឿងមួយនេះ ភ្ញាក់ផ្អើលគ្រប់គ្នា!

October 17, 2022

កូរ៉េខាងត្បូង​ ៖ តារាសម្ដែង KimGo Eun ទទួលបានការចាប់អារម្មណ៍ខ្លាំង នៅលើអ៊ីនធើណេតសម្រាប់ការរាំបទ«Hype Boy» របស់ក្រុមតារាចម្រៀងស្រី NewJeans នៅក្នុងព្រឹត្តិការណ៍ជួបអ្នកគាំទ្ររបស់នាង។

Kim Go Eun
Kim Go Eun

កាលពីថ្ងៃទី១៥ ខែតុលា កន្លងទៅនេះ តារាសម្តែង Kim Go Eun បានរៀបចំកម្មវិធីជួបអ្នកគាំទ្ររបស់នាងដើម្បីអបអរខួបលើកទី ១០ ហើយក្នុងអំឡុងពេលព្រឹត្តិការណ៍នេះនាងបានថ្លែងអំណរគុណដល់អ្នកគាំទ្ររបស់នាង សម្រាប់ការគាំទ្ររបស់ពួកគេហើយក៏បានសម្តែងបទ «Hype Boy»​ របស់ NewJeans សម្រាប់អ្នកគាំទ្ររបស់នាងផងដែរ។

Kim Go Eun
Kim Go Eun

យ៉ាងណាមិញភ្លាមៗបន្ទាប់ពីព្រឹត្តិការណ៍នេះ វីដេអូឃ្លីបនៃការរាំរបស់នាង ក៏សាយភាយពេញបណ្តាញសង្គមនិងបានទាក់ទាញចំណាប់អារម្មណ៍ខ្លាំង នៅលើអ៊ីនធើណេត ដោយអ្នក​និយម​លេង​អ៊ីនធើណេត​ជាង ៥០០នាក់​បាន​បញ្ចេញ​មតិភ្ញាក់ផ្អើលនឹងសមត្ថភាពរបស់នាង ព្រោះតារាស្រីរូបនេះ មិនត្រឹមតែស្រស់ស្អាតសម្តែងល្អ និងសូម្បីតែរាំក៏ពូកែ៕

Kim Go Eun

ប្រភព : Allkpop

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...