រឿងសម្ងាត់មួយដែលតារានិករនីមួយៗធ្វើ បន្ទាប់ពីបែកគ្នា - TrueID

រឿងសម្ងាត់មួយដែលតារានិករនីមួយៗធ្វើ បន្ទាប់ពីបែកគ្នា

December 21, 2022

យល់ដឹង៖ ការជួប និងបែកគ្នាជារឿងធម្មតាទេ នៅក្នុងជីវិតមនុស្សម្នាក់ៗ ហើយការចែកផ្លូវគ្នាដើររៀងខ្លួន មិនមែនជារឿងអ្វីមិនល្អនោះទេ ជាពិសេសបើបន្ដជាមួយគ្នា គ្មានបានអ្វីក្រៅពីទុក្ខសោកនោះ។ 

រូបតំនាង
រូបតំនាង

តោះដឹងពីរឿងសម្ងាត់មួយ ដែលពួកគេនឹងធ្វើបន្ទាប់ពីបែកគ្នា ៖

១. Aries ♈️ ពួកគេ​ចំណាយ​ពេល​ជាច្រើន​សប្តាហ៍​ ដើម្បី​ដេក​យំ។ ពួកគេ​បញ្ចេញ​អារម្មណ៍​ មិន​សប្បាយចិត្ត​ទាំងអស់​ ជា​លក្ខណៈ​ឯកជន​ ដែល​មិនបង្ហាញជាសាធារណៈឡើយ។

២. Taurus ♉️ ពួកគេបានបង្ហោះរូបភាព ជាច្រើននៅលើបណ្តាញសង្គម ដើម្បីឱ្យមើលទៅហាក់ដូចជា ពួកគេសប្បាយចិត្តនៅពេលដែលពួកគេ ពិតជាឈឺចាប់នៅខាងក្នុង។

៣. Gemini ♊️ ពួក​គេ​ស្តុក​ទុក​ខោ​អាវ​ថ្មីៗ ​ ដើម្បីឲ្យ​ដៃ​គូ​ថ្មីបន្ទាប់ ចាប់​អារម្មណ៍​​លើ​ពួក​គេ​។

៤. Cancer ♋️ ពួកគេប្តេជ្ញាធ្វើការផ្លាស់ប្តូរ របៀបរស់នៅដ៏ធំមួយ ដូចជាការធ្វើលំហាត់ប្រាណច្រើន ឬទៅដើរលេងជាដើម។

៥. Leo ♌️ គេមើលរូបថតចាស់ៗម្តងហើយម្តងទៀត និងនៅតែនឹកដល់អតីតកាល។

៦. Virgo ♍️ ពួកគេ​ចំណាយ​ពេល​ច្រើន​បំផុត​ក្នុង​ការ​គេង ហើយ​ភ្ញាក់​ពី​ដំណេក​ទៅ​ធ្វើ​ការ និង​ញ៉ាំ​អាហារ ដូចរាល់ដង។

៧. Libra ♎️ ពួកគេតាមដាន Ex របស់ពួកគេនៅលើបណ្ដាញសង្គម។ ពួក​គេ​តាម​ដាន​យ៉ាង​ងុបងល់ លើ​រាល់​ទង្វើ​ដែល​មនុស្សម្នាក់នោះ​​ធ្វើ។

៨. Scorpio ♏️ ពួកគេមានទំនាក់ទំនងថ្មីភ្លាមៗ ឬយ៉ាងហោចណាស់មានអ្នកកំដរមួយយប់ ដូច្នេះពួកគេអាចបំភ្លេចអតីតរបស់ពួកគេបានមួយរយៈ។

៩. Sagittarius ♐️ ពួកគេចំណាយពេលច្រើន ដើម្បីរីករាយ។ ពួកគេ​បាន​ស្គាល់​ជីវិតថ្មី ​របស់​ពួកគេ​ម្តងទៀត។

១០. Capricorn ♑️ ពួកគេស្រវឹងផ្ញើសារទៅអតីតរបស់ពួកគេ យ៉ាងហោចណាស់ម្តង ដើម្បីស្រែកដាក់ ឬចែចង់ជាមួយពួកគេ។

១១. Aquarius ♒️ ពួកគេព្យាបាលខ្លួនឯង ជាមួយនឹងការដើរទិញឥវ៉ាន់ និងម្ហូបដែលពួកគេចូលចិត្ត ដើម្បីបន្ធូរបន្ថយការឈឺចាប់។

១២. Pisces ♓️ ពួកគេ​លុប​ប្រព័ន្ធ​បណ្ដាញ​សង្គម​ទាំងអស់​របស់​ពួកគេ ដូច្នេះ​ពួកគេ​មិន​ចាំបាច់​ ត្រូវ​ដោះស្រាយ​ជាមួយ​ នឹង​ការ​វិនិច្ឆ័យ​ជុំវិញ​ ពីការ​បែកបាក់​នោះទេ។

ប្រភព: thoughtcatalog

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...