កូរ៉េខាងត្បូង៖ ក្រុមចម្រៀង Kpop លំដាប់ពិភពលោក BTS បានគ្រប់គ្រងលើគ្រប់តារាងតន្ត្រីនិងការអបអរសាទរទូទាំងពិភពលោកជាមួយកំណត់ត្រាប្រវត្តិសាស្រ្តនានាចាប់តាំងពី Debutរហូតពេលនេះ ដោយរួមដំណើរជាមួយនឹងអ្នកគាំទ្ររបស់ពួកគេដែលត្រូវបានគេហៅថា ARMY ដែលចាំគាំទ្រគ្រប់សកម្មភាពរបស់ Idolsទាំង ៧នាក់ពេញទំហឹង។
ប្រាកដណាស់ Fandom មួយនេះពិតជាកក់ក្ដៅនិងមានសុខភមង្គល ទាំងហ្វេនៗ និង Idols សុទ្ធផ្ដល់តម្លៃឲ្យគ្នាការពាររមើលថែគ្នាជានិច្ច ជាពិសេសនោះគឺមេដឹកក្រុម BTS RMផ្ទាល់តែម្ដង លោកតែងតែនិយាយការពារ និងលើកមុខមាត់ឲ្យ ARMY រហូតមកមិនថាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ។
ជាក់ស្ដែង RM តែងតែចេញមុខការពារឲ្យតម្លៃដល់ ARMY គ្រប់ពេលវេលាដូចជាក្នុងការសន្ទនាមួយគេសួរថា ៖
សំណួរ ៖ តើអ្វីដែលចម្លែកនិងឆ្កួតបំផុតរបស់អ្នកគាំទ្ររបស់អ្នក?
RM ៖ ពួកគេមិនបានចម្លែក ឬឆ្កួតនោះទេ។
សំណួរ ៖ តើអ្នកគាំទ្ររបស់អ្នកធ្លាប់ធ្វើឲ្យអ្នកឈឺពីមុនមកដែរឬអត់?
RM ៖ អត់ទេពួកគេមិនដែលធ្វើឲ្យខ្ញុំឈឺនោះទេ។
សំណួរ ៖ ចុះហ្វេនៗដែលគាំទ្រអ្នកស្ទើស្លាប់ស្ទើរស់ទាំងនោះ...?
RM ៖ អត់ទេពួកគេគ្រាន់តែងប់ងល់ប៉ុណ្ណោះ។
🗣: whats the weirdest/craziest thing fans have done?
— lex⁷ (@prodK0YA) November 24, 2021
nj: they’re not weird or crazy
🗣: have fans hurt you before?
nj: no, never. the fans don’t hurt me
🗣: your die-hard fans-
nj: no, they’re just passionate
🗣: we hope you know we would never-
nj: we appreciate your apology.
លើសពីនេះ RM ក៏ធ្លាប់បាននិយាយថា ARMYពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងភាពជោគជ័យរបស់ក្រុម មិនថាហ្វេនៗនៅទីណាពួកគេនៅទីណាក៏ BTS និង ARMY គឺជាពាក្យមានន័យតែមួយ។
ចំពេលជីវិតដែលមានល្បឿនលឿននិងភាពអស្ចារ្យនៃឧស្សាហកម្មកម្សាន្ត វាងាយនឹងបាត់បង់អារម្មណ៍ខ្លួនឯង ព្រមទាំងពេលវេលាសម្រាប់ខ្លួនឯង ប៉ុន្តែជាញឹកញាប់ក្នុងបទចម្រៀងរបស់ក្រុម Kpop មួយនេះតែងបង្កប់ខ្លឹមសារឲ្យស្រលាញ់ខ្លួនឯងឲ្យច្រើនៗ សារលើកទឹកចិត្តគ្រប់ពេល ហើយបើនិយាយដល់ទំនាក់ទំនងរវាងBTS និង ARMYគឺតែងតែស្ដែងឲ្យឃើញនូវភាពផ្អែមល្ហែម ការស្រលាញ់គាំទ្រគ្នាទៅវិញទៅមកប្រៀបបានគ្រួសារដ៏សែនកក់ក្ដៅយ៉ាងដូច្នោះដែរ។
មិនតែប៉ុណ្ណោះទេទង្វើរបស់ BTS ផ្ទាល់គឺសុទ្ធតែស្ដែងឲ្យឃើញថាពួកគេពិតជាគោរពស្រលាញ់ ផ្ដល់ការលើកទឹក ការពារ សរសើរ និងអរគុណចំពោះ ARMY គ្រប់ពេលវេលាហេតុនេះមិនប្លែកទេដែលក្រុមនេះមានប្រជាប្រិយភាព ជះឥទ្ធិពលពេញពិភពលោកបែបនេះ សមហើយដែលពួកគេទទួលបានជោគជ័យធំធេងដូចសព្វថ្ងៃហ្វេនៗពិតជាមានមោទនភាពណាស់៕
ប្រភព ៖ Twitter