លក្ខណៈនិស្ស័យរបស់មនុស្សកើតថ្ងៃទី ៥ - TrueID

លក្ខណៈនិស្ស័យរបស់មនុស្សកើតថ្ងៃទី ៥

August 25, 2022

កម្សាន្ត ៖ អ្នកដែលកើតថ្ងៃទី៥ ពិតជាកើតមកដើម្បីក្លាយជាអ្នកនិយាយមែនព្រោះជាធម្មតាពួកគេជាមនុស្សពូកែនិយាយ ហើយអ្នក​ក៏​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ធ្វើ​ដំណើរ​ដែរ។មានភាពក្លាហាន មានជំនាញជាច្រើន ចាប់អារម្មណ៍លើមុខវិជ្ជាជាច្រើន ប៉ុន្តែអ្នកក៏ជាមនុស្សដែលឆាប់ធុញទ្រាន់។

ដូច្នេះ អ្នក​មាន​ទំនោរ​ទៅ​ក្រៅ​ដើម្បី​ស្វែង​រក​អ្វី​ដែល​ថ្មី​ដូច​ជា​ការ​ធ្វើ​ដំណើរ​ ព្រោះវាអាចជួយដាស់អារម្មណ៍របស់អ្នកឲ្យមានជីវិតរីករាយឡើងវិញ។ អ្នកកើតនៅថ្ងៃទី៥ ​អ្នក​ចូល​ចិត្តប្រើជីវិតជាមួយនឹង​ការ​លំបាកហើយ​តែង​តែ​ផ្លាស់​ប្តូរ ហើយអ្នក​​មិន​ចូលចិត្តភាពឯកា។ ជាងនេះទៅទៀត អ្នកមិនចូលចិត្តសុំយោបល់ឬជំនួយពីនរណាម្នាក់ឡើយ។

រូបតំណាង
រូបតំណាង

អ្នកពិចារណាជីវិតរបស់អ្នក ប្រសិនបើអ្នកស្រលាញ់នរណាម្នាក់ អ្នកនឹងចូលទៅរកគេភ្លាមៗប៉ុន្តែ​អ្នកប៉ិនប្រ​ចណ្ឌ​ហើយ​ចូល​ចិត្ត​ឲ្យគេយកចិត្តទុកដាក់។ ចូលចិត្តដឹកនាំ មានសុទិដ្ឋិនិយមសមហេតុផល ប៉ុន្តែមិនចេះអត់ធ្មត់ ទោះជារឹងរូសមែនតែនិយាយ​ស្តាប់គ្នាបាន និង​មិន​ធ្វើ​តាមសម្ដីគេ​ប្រាប់៕

អត្ថបទដោយ ៖ Yukvey

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...