BTS បំបែកកំណត់ត្រា ១៦ ឆ្នាំមុន ក្លាយជាតារា Kpop ដំបូងគេ លក់អាល់ប៊ុមបានច្រើនបំផុត នៅជប៉ុន! - TrueID

BTS បំបែកកំណត់ត្រា ១៦ ឆ្នាំមុន ក្លាយជាតារា Kpop ដំបូងគេ លក់អាល់ប៊ុមបានច្រើនបំផុត នៅជប៉ុន!

September 28, 2021

កូរ៉េខាងត្បូង ៖ តាមប្រភពព័ត៌មានបានឲ្យដឹងថាគិតត្រឹមថ្ងៃទី២៤ ខែ កញ្ញា អាល់ប៊ុម «BTS, THE BEST» របស់ BTSបច្ចុប្បន្ន ទទួលបានការពេញនិយមខ្លាំង ដោយកើនចំនួនទិន្នន័យលក់ឈានដល់១ លានបន្ទះ ប្រចាំនៅប្រទេសជប៉ុន។

BTS 
BTS 

អាល់ប៊ុមនេះត្រូវបានចេញផ្សាយជាលើកដំបូងនៅថ្ងៃទី១៦ខែ មិថុនា ឆ្នាំ ២០២១​ ដោយបានបំបែកកំណត់ត្រាលក់ឈានដល់ ៨០៧,០៥៦ បន្ទះ ក្នុងរយៈពេលមួយសប្តាហ៍ដំបូងនៃការចេញលក់ហើយបើយោងតាម Billboard Japan «BTS, THE BEST»គឺជាអាល់ប៊ុមដំបូងដែលត្រូវបានចេញផ្សាយនៅប្រទេសជប៉ុននៅឆ្នាំនេះ ហើយឈានដល់ចំណុចកំពូល១ លានបន្ទះ បែបនេះ។

BTS 
BTS 

គួរបញ្ជាក់ផងដែរថា «BTS, THE BEST» គឺជាអាល់ប៊ុមដំបូងរបស់ BTS ដែលឈានដល់ចំណុចសំខាន់បែបនេះប្រចាំនៅនៅក្នុងប្រទេសជប៉ុន ដោយបំបែកកំណត់ត្រា ១៦ ឆ្នាំមុន ក្លាយជាតារា Kpop ដំបូងគេ និងជាសិល្បករទី២ ដែលលក់យកបានជោគជ័យនេះ បន្ទាប់ពីអាល់ប៊ុម «Bestof Soul» របស់ BoA ចេញឆ្នាំ ២០០៥៕

BTS 
BTS 

សូមអបអរ BTS ចំពោះកំណត់ត្រាថ្មីនេះ!

ប្រភព ៖ Allkpop

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...