Stylist តារាល្បីលំដាប់ BTS និង BLACKPINK រៀបរាប់ពីជំហានដំបូង ពេលប្រឡូកវិស័យនេះ! - TrueID

Stylist តារាល្បីលំដាប់ BTS និង BLACKPINK រៀបរាប់ពីជំហានដំបូង ពេលប្រឡូកវិស័យនេះ!

November 10, 2021

កូរ៉េខាងត្បូង៖ នៅក្នុងបទសម្ភាសន៍ជាមួយ W Korea អ្នករចនាម៉ូដល្បីឈ្មោះគឺLee Ha Jeong និង Park Min Hee បានចូលមកផ្ដល់បទពិសោធន៍ឆ្លើយសួរសំណួរអំពីអាជីពការងារការបំផុសគំនិត និងប្រធានបទជាច្រើនទៀតពាក់ព័ន្ធនឹងវិស័យនេះ។

BTS 
BTS 

គួរបញ្ជាក់ផងដែរថាLee Ha Jeong គឺជា Stylist របស់ BTS តាំងពីឆ្នាំ២០១៣ ប៉ុន្តែអាជីពរបស់នាងបានចាប់ផ្តើមជាច្រើនឆ្នាំមុននោះទៀត នាង​ធ្លាប់​ធ្វើការជាមួយអតីតក្រុម2NE1 កាល​ពី​ឆ្នាំ​២០០៩ចំណែកឯ Park Min Heeត្រូវបានស្គាល់ជា Stylist ឆ្នើមប្រចាំក្រុម BLACKPINK ជាង៥ឆ្នាំមកហើយ។

BLACKPINK
BLACKPINK

ក្នុងនាមជា អ្នករចនាម៉ូដប្រចាំវិស័យKpopថែមទាំងជាអ្នករួមការងារជាមួយក្រុមតារចម្រៀង Kpop ល្បីដូចជាគឺ BTS និង BLACKPINKទៀត តើ​ពួកគេ​ចាប់​ផ្ដើម​ដោយ​របៀប​ណា?

ក្នុងបទសម្ភាសន៍នេះ LeeHa Jeong មិន​បាន​តាំង​ខ្លួន​ជា​អ្នក​រចនា​ម៉ូដ​ម្នាក់​នោះ​ទេ នាង​បាន​ប្រាប់W Korea ថាអាចជាធម្មជាតិមាននិស្ស័យស្រលាញ់ផ្នែក Fashion នេះតាំងពីដើមមកទើបចាប់យកអាជីពនេះតែម្ដងទៅ។

Lee Ha Jeong
Lee Ha Jeong
BTS 
BTS 

ងាកមកស្ដាប់ខាងPark Min Hee ដែលជាអ្នករចនាម៉ូដរបស់BLACKPINK វិញនាងមានសុបិនចង់ក្លាយជាអ្នករចនាម៉ូដដោយរៀបរាប់ថាបានផ្តើមធ្វើការឆ្ពោះទៅរកក្តីសុបិនរបស់នាងដោយជំនាញផ្នែករចនាម៉ូដ និងដោយពិនិត្យមើលការងាររបស់អ្នករចនាម៉ូដផ្សេងទៀតតាំងពី​ធ្វើ​ជា​ជំនួយការ រហូតទី​បំផុត​នាង​បាន​ទទួល​ការងារ​ធ្វើ​ជាអ្នកចេញម៉ូដឲ្យ​ BLACKPINK

Park Min Hee 
Park Min Hee 
BLACKPINK 
BLACKPINK 

ប្រភព ៖ Koreaboo

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...