មនុស្សតារានិករ Taurus ក្បាលរឹងមែន តែមិនមែនគ្មានហេតុផល! - TrueID

មនុស្សតារានិករ Taurus ក្បាលរឹងមែន តែមិនមែនគ្មានហេតុផល!

July 26, 2022

យល់ដឹង៖ មនុស្សដែលរឹងរូសអាច ពិតជាពិបាកយល់ ហើយ Taurus ដែលជាតារានិករទីពីរនៃរាសីចក្រ ដែលជាតារានិករធាតុដី។ សូមកុំព្យាយាមធ្វើឱ្យគេធ្វើអ្វី ដែលគេមិនចង់។ វាមិនអាចទៅរួចទេ ហើយអ្នកក៏អាចបោះបង់គំនិតនេះ មុនពេលដែលអ្នកព្យាយាមផង ក៏ថាបាន។

  • ហេតុអ្វីបានជា Taurus ពិបាកយល់?

វាពិតជាអស្ចារ្យណាស់ ដែលមនុស្សម្នាក់ ដែលគ្រប់គ្រងដោយភពនៃសេចក្ដីស្រឡាញ់ និងភាពស្រស់ស្អាតនេះ អាចបង្ហាញពីបុគ្គលិកលក្ខណៈដ៏រឹងរូសបែបនេះ ប៉ុន្តែអ្វីដែលសំខាន់បំផុត គឺពួកគេសុទ្ធតែមានហេតុផល។

ប្រាកដណាស់ Taurus ទទួលបានថាមពល ធាតុនៃការស៊ូទ្រាំ និងស្ថេរភាព ប៉ុន្តែនៅពេលដែលបានសម្តែងថាមពលនោះ យ៉ាងខ្លាំងខ្លា វាអាចទប់ការរីកចំរើនរបស់ពួកគេបាន ព្រោះវាធ្វើឲ្យពួកគេមានភាពច្របូកច្របល់ និងជួនកាល ពិតជាមិនអាចយល់បាន។

រូបតំនាង
រូបតំនាង

ធាតុដី ដែលមានក្នុងខ្លួន Taurus គឺសម្ដៅដល់ស្ថេរភាព ព្រោះវាជាធាតុប្រើប្រាស់បានយូរបំផុត។ នេះជាសញ្ញាដែលប្រាប់ថា Taurus មានវិធីសាស្រ្តច្រើន មានភាពអត់ធ្មត់ និងអាចទុកចិត្តបាន ដូចជាផែនដីអញ្ចឹង! ម៉្យាងវិញទៀត ភាពរឹងរូសទាំងនោះ ធ្វើឲ្យពួកគេសម្រេចចិត្តធ្វើអ្វីមួយ ចេញពីចិត្តដោយក្ដីស្រលាញ់ និងមិនងាយបោះបង់វាឡើយ ទោះបីជាមានឧបសគ្គ នៅជុំវិញខ្លួនក៏ដោយ។

+ គួរចាំថា ប្រសិនបើពួកគេសម្រេចចិត្តអ្វីមួយហើយ សូមកុំរារាំង ឬបង្ហាញការមិនយល់ស្រប ព្រោះពួកគេនឹងធ្វើអ្វីគ្រប់យ៉ាង សម្រាប់បង្ហាញថា ពួកគេសម្រេចចិត្តត្រូវ។ អ្វីដែលពួកគេចង់បាន គឺត្រូវតែបាន!

ដើម្បីធ្វើឱ្យវាកាន់តែងាយស្រួល ខាងក្រោមនេះជាចរិតរបស់ Taurus ដែលធ្វើឲ្យពួកគេរឹងរូស និងពិបាកយល់ តាមហោរាសាស្រ្ត៖

១. ពួកគេរឹងរូស

និមិត្តសញ្ញាសម្រាប់ Taurus គឺជាសត្វគោ ហើយពួកគេរស់នៅតាមការប្រៀបធៀប។

ខណៈពេលដែល Taurus ត្រូវបានគេស្គាល់ថា ជាមនុស្សសាមញ្ញ ពួកគេត្រូវបានគេស្គាល់ច្រើនថា ជាមនុស្សរឹងរូស ប៉ុន្តែមានហេតុផលច្បាស់លាស់។ ពួកគេមានការតស៊ូ និងប្តេជ្ញាធ្វើអ្វីដែលពួកគេចង់បាន។

ពួកគេចូលចិត្តធ្វើការសម្រេចចិត្តដោយខ្លួនឯង ហើយជារឿយៗ នៅពេលដែលពួកគេបានសម្រេចធ្វើអ្វីមួយហើយ Taurus ក៏អាចនឹងជាប់គាំង នៅក្នុងវិធីរបស់ពួកគេ ហើយពិបាកនឹងផ្លាស់ប្តូរគំនិតវិញ។

ទោះបីជាលក្ខណៈនេះ មានភាពអវិជ្ជមាន អំពីជម្លោះក៏ដោយ វាពិតជាអស្ចារ្យ នៅពេលដែលពួកគេ នៅតែមិនផ្លាស់ប្ដូរគំនិត ទោះជាស្ថិតក្នុងពេលវេលាលំបាក។

Taurus នឹងមិនចុះចាញ់ក្នុងទំនាក់ទំនង ឬក្នុងការងារឡើយ ជាពិសេសនៅពេលដែលមានការលំបាក ពីព្រោះពួកគេពិតជាអត់ធ្មត់ណាស់។

រូបតំនាង
រូបតំនាង

២. Taurus គិតតែពីខ្លួនឯង

Taurus មានភាពគួរឱ្យចាប់អារម្មណ៍ ឆ្លាត និងមានមហិច្ឆតា ហើយពួកគេឧស្សាហ៍ព្យាយាម និងស្មោះត្រង់។

ទោះបីជានេះមានន័យថា ពួកគេនឹងធ្វើការងារដ៏អស្ចារ្យនៅកន្លែងធ្វើការក៏ដោយ វាក៏មានន័យថា Taurus នឹងការពារផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ នៅគ្រប់ការចំណាយទាំងអស់ដែរ។

Taurus ត្រូវបានគេស្គាល់ផងដែរ ដោយការលោភលន់ និងសម្ភារៈនិយម។ នេះនឹងនាំឱ្យពួកគេ ផ្តោតលើអ្វីដែលពួកគេកាន់កាប់ ហើយបំភ្លេចពីធម្មជាតិ ដែលមានក្ដីស្រឡាញ់ ពីខាងក្នុងរបស់ពួកគេ។

ការផ្តោតអារម្មណ៍របស់ពួកគេលើ "ការមានបាន" អាចនឹងហូហៀរ ចូលទៅក្នុងទំនាក់ទំនងស្នេហារបស់ពួកគេ ធ្វើឱ្យពួកគេក្លាយជាគូស្នេហ៍ដែលមានភាពជាម្ចាស់កម្មសិទ្ធិ ដែលអាចនឹងមានការតឹងរឹងខ្លាំងពេក។

ប្រភព: yourtango.com

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...