កម្សាន្ត ៖ ជាការពិតដែលថា សិល្បករមានភាពឯកជនខ្លាំង អំពីជីវិតផ្ទាល់ខ្លួន និងមិត្តភាពរបស់ពួកគេ ជារៀងរាល់ឆ្នាំ អ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីតារាល្បីមួយរូបបានបង្ហើបថា Jin និងតារាល្បី Jiyeon គឺជាមិត្តចាស់នឹងគ្នា។
ជាក់ស្តែង កាលពីថ្ងៃទី ១០ ខែធ្នូ Jin ត្រូវបានគេប្រទះឃើញ នៅក្នុងពិធីមង្គលការរបស់ Jiyeon សមាជិកក្រុម T-ara និងកីឡាករបាល់បោះ Hwang Jae Gyun ធ្វើឲ្យអ្នកគាំទ្រកំពុងឆ្ងល់ថា តើ Jin និង Jiyeon គឺជាមិត្តជិតស្និទ្ធនឹងគ្នា តាំងពីពេលណា។
ដោយសារតែ Jin មិនត្រឹមតែអង្គុយក្បែរមិត្តភក្តិកូនក្រមុំប៉ុណ្ណោះទេ ថែមទាំងបោះផ្កាដាក់នាងទៀតផង ដែលមានតែសមាជិកក្រុម T-ara ក្រុមគ្រួសារ និងមិត្តភក្តិជិតស្និទ្ធពីរបីនាក់ប៉ុណ្ណោះ ដែលធ្វើដូច្នេះ។ ជាពិសេស Jin ញញឹមដោយក្តីស្រលាញ់ ខណៈពេលកំពុងបោះផ្កា ហើយ Jiyeon ក៏ញញឹមត្រលប់មកវិញ ពេលដើរនៅតាមផ្លូវ៕
សូមទស្សនារូបភាពខាងក្រោម ៖
ប្រភព : Allkpop