កូរ៉េខាងត្បូង៖ ពិតណាស់ ជាមួយសន្ទុះរឿងភាគកូរ៉េ ឬយើងហៅថា K-Dramaបានធ្វើឲ្យតារាស្រីប្រុសដែលមានវត្តមានក្នុងរឿងល្បីៗ តែងតែទទួលបានប្រជាប្រិយភាពមានអ្នកស្គាល់កាន់តែច្រើនឡើងជាលំដាប់ ក្នុងនោះពីមួយឆ្នាំទៅមួយឆ្នាំ គណនីបណ្ដាញសង្គមទាំងក្នុងប្រទេសនិងទូទាំងពិពភលោកក៏បានបង្ហាញឈ្មោះសិល្បករជាមួយចំនួនតាមដាន មានអ្នកស្វែងច្រើនជាងគេជាដើមផងដែរ។
ជាក់ស្ដែង នៅក្នុងទិន្នន័យចុងក្រោយបំផុតដែលប្រមូលបានដោយGoogleKorea បានបង្ហាញមុខតារាសម្ដែងប្រុសដែលមានអ្នកស្វែងរកច្រើនដាច់គេនៅឆមាសទី១ក្នុងឆ្នាំ ២០២២ ដោយលទ្ធផលក្នុងបញ្ជី Top 10 បានទៅលើ ៖
Top 10 បានទៅលើ ParkBo Gum
Top 9 បានទៅលើ LeeJunho
Top 8 បានទៅលើ LeeJong Suk
Top 7 បានទៅលើ NamJoo Hyuk
Top 6 បានទៅលើ AhnHyo Seop
Top 5 បានទៅលើ SongKang
Top 4 បានទៅលើ ParkSeo Joon
Top 3 បានទៅលើ ChaEun Woo
Top 2 បានទៅលើ LeeMin Ho
Top 1 បានទៅលើ HyunBin
ប្រភព ៖ Kdramastars