កូរ៉េខាងត្បូង៖ ពេលខ្លះមនោសញ្ចេតនានៅលើអេក្រង់ទូរទស្សន៍ ឬនៅក្នុងកម្មវិធីនានាអាចនាំឲ្យមានភាពស៊ីសង្វាក់គ្នារវាងតួសម្តែងរួមទាំងឈុតឆាកជក់ចិត្ត និងភាពស្និតស្នាលរបស់ពួកគេនៅខាងក្រៅឆាកសម្ដែងរឿង រហូតធ្វើឲ្យគូស្វាមីភរិយាក្នុងរឿង K-Drama ជាច្រើនបានចាប់ដៃគ្នាសាងគ្រួសាររៀបការក្នុងជីវិតពិតតែម្ដង។
ទោះបីជាទំនាក់ទំនងពួកគេមិនសូវជាត្រូវបានប្រកាសជាបើកចំហរប៉ុន្តែក៏ធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើល និងរីករាយមិនតិចទេក្រោយដឹងថាគូស្វាមីភរិយាក្នុងរឿងK-Drama ទាំងប៉ុន្មានគូនេះប្រកាសរៀបការក្នុងជីវិតហើយនៅតែរក្សាចំណងស្នេហ៍របស់ពួកគេយ៉ាងរឹងមាំដល់សព្វថ្ងៃ។
ខាងក្រោមនេះជាគូស្នេហ៍តារាK-Drama ទាំង ៧គូដែលរៀបការក្នុងជីវិតពិត ៖
១. Ryu Soo Young និង ParkHa Sun
ពួកគេបានធ្វើការជាមួយគ្នាក្នុងរឿងK-Drama រឿង “TwoWeeks” ដែលចេញក្នុងឆ្នាំ ២០១៣ ហើយរៀបការជាមួយគ្នានៅឆ្នាំ ២០១៧។
២. Choi Won Young និង ShimYi Young
អ្នកទាំងពីរបានជួបគ្នាក្នុងរឿង“A Hundred Years’ Inheritance” ចេញឆ្នាំ ២០១៣ ហើយក្រោយមកបានរៀបការនៅឆ្នាំ ២០១៤។
៣. Jin Tae Hyun និង ParkSi Eun
Si Eun និង Jin Tae Hyun សម្ដែងរួមគ្នាលើកដំបូងក្នុងរឿង"Pure Pumpkin Flower" ក្នុងឆ្នាំ ២០១០ លេងម្តងទៀតក្នុងរឿង"Take My Hand" នៅក្នុងឆ្នាំ ២០១៣ ហើយ នៅខែកក្កដាឆ្នាំ ២០១៥ ក៏ប្រកាសក្លាយជាគូស្នេហ៍មែនទែន។
៤. Yeon Jung Hoon និង HanGa In
Han Ga In និង Yeon Jung Hoon ជួបគ្នានៅក្នុងរឿង "YellowHandkerchief" ឆ្នាំ ២០០៣ ហើយប្រកាសរៀបការនៅឆ្នាំ ២០០៥។
៥. In Gyo Jin និង So YiHyun
អ្នកទាំងពីរបានធ្វើការជាមួយគ្នាក្នុងរឿង"Aeja's Older Sister,Minja" ក្នុងឆ្នាំ ២០០៨ និងរឿង "HappyEnding" ក្នុងឆ្នាំ ២០១២ ហើយនៅក្នុងឆ្នាំ ២០១៤ពួកគេបានរៀបការជាមួយគ្នា។
៦. Ki Tae Young និង Eugene
Ki Tae Young និង Eugene ជួបគ្នានៅក្នុង K-Drama រឿង "Creating Destiny" ដែលបានចេញផ្សាយក្នុងឆ្នាំ២០០៩ បន្ទាប់មកពីរឆ្នាំក្រោយមកឆ្នាំ ២០១១ ពួកគេបានធ្វើជាគូស្វាមីភរិយាជាផ្លូវការ។
៧. Joo Sang Wook និង ChaYe Ryun
គូស្នេហ៍មួយគូនេះបានជួបគ្នាក្នុងឆ្នាំ២០១៥ ពេលសម្តែងរឿង "GlamorousTemptation" ហើយរៀបការនៅឆ្នាំ ២០១៧៕
ប្រភព ៖ Allkpop