ទៅ Solo Trip ឯកាបន្តិច តែអាចទទួលបានប្រយោជន៍ទាំងនេះ! - TrueID

ទៅ Solo Trip ឯកាបន្តិច តែអាចទទួលបានប្រយោជន៍ទាំងនេះ!

April 23, 2022

កម្សាន្ត៖ ភាគច្រើននៃមនុស្សបច្ចុប្បន្ន កាលដែលឈានចូលដល់វ័យកណ្ដាល (មានន័យថាចាប់ពី ២០ឆ្នាំក្រាស់ ឬ ៣០ឆ្នាំក្រាស់ឡើងទៅ) ការធ្វើដំណើរកម្សាន្តតែម្នាក់ឯង (Solo Trip) មិនមែនជារឿងដ៏គួរឲ្យព្រួយបារម្ភសម្រាប់ពួកគេទៀតឡើយ។ ដោយសារតែវ័យប៉ុណ្ណឹង ពួកគេចេះបែងចែកអ្វីល្អអ្វីអាក្រក់បានហើយ និងអាចរៀនប្រើជីវិតរស់យ៉ាងឯករាជ្យបានពេញលេញផងដែរ។

ជាមួយគ្នានេះ ក្នុងការធ្វើដំណើរកម្សាន្តបែបម្នាក់ឯងអាចនឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាឯកាបន្តិច ប៉ុន្តែមិនមែនគ្រប់ពេលនោះទេ។ ព្រោះជឿជាក់ថា អារម្មណ៍មនុស្សម្នាក់ៗតែងតែប្រែប្រួល ដូច្នេះពេលខ្លះ អ្នកដែលចូលចិត្តដើរលេងបែបម្នាក់ឯង គេនឹងមានអារម្មណ៍ថា ការនៅម្នាក់ឯង ធ្វើអ្វីដោយខ្លួនឯងវាស្រួលចិត្តជាង។ ជាពិសេសការដើរលេងម្នាក់ឯង ក៏អាចឲ្យអ្នកទទួលបានអត្ថប្រយោជន៍ដូចចំណុចខាងក្រោមនេះ៖

១.អ្នកទទួលបានទំនុកចិត្ត

នៅពេលណាដែលអ្នកទទួលខុសត្រូវទាំងស្រុងអ្វីគ្រប់យ៉ាងដោយខ្លួនឯងក្នុងរយៈពេលមួយសប្តាហ៍ ឬច្រើនជាងនេះនៅក្នុងគោលដៅដែលមិនធ្លាប់ស្គាល់ អ្នកមិនអាចជួយបានអ្វីដល់ខ្លួនឯងបានទេ ក្រៅពីភាពជឿជាក់លើខ្លួនឯង។.

២.ចេះដោះស្រាយបញ្ហា

នៅផ្ទះ យើងអាចដោះស្រាយបញ្ហាដោយផ្អែកលើសមាជិកគ្រួសារ ប៉ាម៉ាក់ឬមិត្តភក្ដិ។ ប៉ុន្តែនៅពេលដែលយើងចេញធ្វើដំណើរកម្សាន្តតែម្នាក់ឯងទៅកាន់គោលដៅផ្សេងៗ អ្នកត្រូវបានប្រឈមក្នុងការដោះស្រាយបញ្ហាតាមរបៀបថ្មី និងរ៉ាប់រងដោយខ្លួនឯងទាំងស្រុង។ 

រូបតំណាង
រូបតំណាង

៣.ចេះតស៊ូអត់ធ្មត់ច្រើនជាងមុន

នៅពេលដែលអ្នកចាកចេញពីផ្ទះ ផ្ញើខ្លួនតែម្នាក់ឯងជាមួយមនុស្សដែលអ្នកមិនដែលស្គាល់ អ្នកច្បាស់ជារៀនសម្របខ្លួនតាមគេបាន តែក៏ត្រូវទាមទារការតស៊ូ និងចេះអត់ធ្មត់ចិត្តមិនឲ្យឆេវឆាវបានផងដែរ។

៤.ទទួលបានបទពិសោធន៍នៃការ​ប្រថុយ​ប្រថាន​ក្នុងជីវិត

ការធ្វើដំណើរតែម្នាក់ឯង អ្នកនឹងប្រថុយម្តងម្កាល ប៉ុន្តែវានឹងធ្វើឲ្យអ្នកចេះលៃលក និងរកវិធីការពារបានដោយខ្លួនឯង មិនមែនជាអណ្ដើកក្នុងស្នូកទៀត។

៥.ទទួលបានការសរសើរពី​មិត្តភ័ក្តិ និង​មនុស្សជាច្រើន

មិនមានអ្វីដ៏គួរឲ្យសរសើរដូចជាការហ៊ានធ្វើដំណើរកម្សាន្តតែម្នាក់ឯងទេ។ ការធ្វើបែបនេះ អាចធ្វើឲ្យមនុស្សមើលមកអ្នកថាជាមនុស្សចូលចិត្តផ្សងព្រេង មានសមត្ថភាព ឯករាជ្យ មានចំណេះដឹង និងអ្វីៗជាច្រើនទៀត។.

៦.អ្នកអាចយល់ពីខ្លួនអ្នកកាន់តែប្រសើរ

ភាពខ្លាំង និងចំណុចខ្សោយរបស់អ្នក អាចបង្ហាញយ៉ាងច្បាស់ នៅពេលដែលអ្នកដាច់ចិត្តហ៊ានចេញដើរលេងម្នាក់ឯង។

រូបតំណាង
រូបតំណាង
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...