កម្សាន្ត៖ ថ្មីៗនេះមានតារាល្បីៗ ក៏ដូចជាតារា Kpop ជាច្រើនរូប បាននាំគ្នាធ្វើដំណើរទៅកាន់ទីក្រុង New York ដើម្បីចូលរូមក្នុងកម្មវិធី New York Fashion Week ដ៏ល្បីប្រចាំឆ្នាំ។
ហើយម្នាក់ក្នុងចំណោមនោះ គឺតារាស្រី Seulgi ក្រុម Red Velvet ចាប់តាំងពីពេលដែលនាង ចាកចេញពីប្រទេសកូរ៉េ ហើយធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉ក អ្នកគាំទ្របានសរសើរពីរូបរាងដ៏ស្រស់បំព្រងរបស់នាង និងមានការទន្ទឹងរង់ចាំយ៉ាងខ្លាំង ថាតើនាងនឹងស្លៀកពាក់បែបណា ពេលចូលរួមកម្មវិធី NYFW?
យ៉ាងណា នៅពេលដែល Seulgi បង្ហាញមុខចុងក្រោយ អ្នកគាំទ្រជាច្រើនបានបង្ហាញការភ្ញាក់ផ្អើល នឹងសម្រស់របស់នាង ដែលតារាស្រីរូបនេះបានស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ ទាំងអស់ទាំងរ៉ូប និងស្បែកជើង រហូតដល់ការបូបយួរដៃរបស់នាង បូករួមជាមួយនឹងស្នាមញញឹមដ៏ស្រស់របស់ Seulgi មានហ្វេនមិនតិចនាក់ទេ ដែលកាន់តែលង់នឹងនាងខ្លាំងឡើង ហេីយសរសេីរមិនដាច់ពីមាត់៕
សូមទស្សនារូបភាពខាងក្រោម៖
ប្រភព : Koreaboo