Psycho ក្លាយជា MV របស់ Red Velvet ដែលរកបានអ្នកចូលទស្សនាលឿនបំផុតលើ YouTube! - TrueID

Psycho ក្លាយជា MV របស់ Red Velvet ដែលរកបានអ្នកចូលទស្សនាលឿនបំផុតលើ YouTube!

September 9, 2021

កូរ៉េខាងត្បូង ៖នៅព្រឹកថ្ងៃទី៩ ខែ កញ្ញា ឆ្នាំ ២០២១ មុននេះបន្តិច វីដេអូចម្រៀងបទ Psycho របស់ក្រុមចម្រៀងស្រី Red Velvet ទទួលបានសមិទ្ធផលសំខាន់ថ្មីដោយមានចំនួនអ្នកចូលទស្សនាច្រើនលើសពី ៣០០ លានដងលឿនបំផុតលើ YouTube

Red Velvet
Red Velvet

ជាក់ស្ដែង Music Video មួយបទនេះ បានចេញផ្សាយកាលពីថ្ងៃទី២៣ ខែ ធ្នូ ឆ្នាំ ២០១៩​ មានន័យថាបទ Psychoនេះបានចំណាយពេលប្រហែលជា ១ឆ្នាំ  ៨ខែ និង១៦ថ្ងៃ ដើម្បីឈានដល់ចំណុចជោគជ័យថ្មីនេះ។

Red Velvet
Red Velvet

តាមរយៈកំណត់ត្រាថ្មីរបស់វីដេអូចម្រៀងខាងលើនេះបានធ្វើឲ្យបទ Psycho ក្លាយជា MV របស់ក្រុម RedVelvet ដែលរកបានអ្នកចូលមើលច្រើន និងលឿនបំផុតលើសពី ៣០០ លានដងហើយក៏ជា MV ទី២ របស់ក្រុមដែលទទួលបានសមិទ្ធផលនេះ បន្ទាប់ពីបទBad Boy

Red Velvet
Red Velvet
បទ Psycho

ប្រភព ៖ Soompi

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...