កម្សាន្ត៖ កំពូលតារាសម្ដែង Song Hye Kyo មានអាជីពជោគជ័យ និងសម្រស់ស្អាត ដែលមនុស្សជាច្រើនស្រលាញ់។ ប៉ុន្តែជីវិតឯកជនរបស់នាងមានឧបសគ្គជាច្រើនជាបន្តបន្ទាប់។ ពិតណាស់ Song Hye Kyo មិនទាន់មានចំណងស្នេហ៍ពេញលេញដូចគេទេ សូម្បីអាពាហ៍ពិពាហ៍របស់នាង ក៏ត្រូវបានបញ្ចប់ បន្ទាប់ពីរៀបការបានត្រឹមតែ ២ ឆ្នាំប៉ុណ្ណោះ។
ត្រង់ចំណុចនេះ មនុស្សជាច្រើនស្រាប់តែដឹងថា ខណៈដែល Song Hye Kyo នៅម្នាក់ឯងនោះ អតីតគូស្នេហ៍ និងអតីតស្វាមីរបស់នាង បានទាក់ទងជាមួយអ្នកក្រោយយ៉ាងសប្បាយរីករាយ។
ដោយក្នុងនោះ ថ្មីៗនេះ អតីតស្វាមីនាង Song Joong Ki ទើបតែបានណាត់ជួបជាមួយ Katy Louise Saunders ជាសាធារណៈ ដែលជាអតីតតារាសម្តែង ដែលបច្ចុប្បន្នកំពុងធ្វើការជាគ្រូបង្រៀនភាសាអង់គ្លេស។
ចំណែកអតីតសង្សាររបស់នាង Hyun Bin ដែលបានណាត់ជួប Song Hye Kyo ជាសាធារណៈក្នុងឆ្នាំ ២០០៩ បន្ទាប់ពីបានសហការគ្នាក្នុងរឿង The World They Live in ។ តែនៅដើមឆ្នាំ ២០១១ គូស្នេហ៍នេះបានប្រកាសបែកគ្នា។ បន្ទាប់ពីបែកគ្នាជាមួយ Song Hye Kyo តារាប្រុស Hyun Bin មានទំនាក់ទំនងស្នេហាខ្លីបន្តទៀតជាមួយតារាសម្ដែង Kang Sora មុនពេលបានជួបតារាស្រី Son Ye Jin រហូតដល់សព្វថ្ងៃ ហើយកំពុងរស់នៅយ៉ាងមានសុភមង្គល។
រីឯ Lee Byung Hun និង Song Hye Kyo បានក្លាយជាគូស្នេហ៍ បន្ទាប់ពីសហការគ្នាក្នុងការងារបុរាណ 1 For All។ អំឡុងពេលមានស្នេហា តារាទាំងពីរតែងតែផ្គូផ្គងគ្នាក្នុងកម្មវិធីនានាធ្វើឱ្យមហាជនសរសើរ។ ជាអកុសលរឿងស្នេហារបស់គូស្នេហ៍មួយគូនេះ មានរយៈពេលជាង ១ ឆ្នាំប៉ុណ្ណោះ។
ក្រោយបែកគ្នាជាមួយ Song Hye Kyo តារាប្រុស Lee Byung Hun បានជាប់ពាក់ព័ន្ធរឿងស្នេហាជាមួយស្រីស្អាតមួយចំនួនទៀត។ ក្នុងឆ្នាំ ២០១២ លោកបានណាត់ជួបជាសាធារណៈ និងបានប្រកាសរៀបការជាមួយនឹងតារាស្រី Lee Min Jung។ គេដឹងថា គូស្នេហ៍មួយគូនេះ បានណាត់ជួបគ្នាក្នុងឆ្នាំ ២០០៧ ប៉ុន្តែបានសម្រេចចិត្តបែកគ្នា ដើម្បីឱ្យ Lee Min Jung អាចផ្តោតលើការអភិវឌ្ឍន៍អាជីពរបស់គាត់។ តែក្នុងឆ្នាំ ២០១១ ពួកគេបានត្រូវគ្នាវិញ ទើបគេសម្រេចចិត្តរៀបការ។
យ៉ាងណាមិញ មនុស្សអតីតរបស់ Song Hye Kyo ទាំងបីនាក់នេះ ក៏បានរៀបការជាមួយអ្នកក្រោយ ដែលជាតារាស្រីល្បីៗមិនធម្មតានោះឡើយ។ តែបើបកមកមើល Song Hye Kyo វិញ នាងបែរជាមិនទាន់រកឃើញអ្នកស្អំបេះដូងនៅឡើយ ហើយថែមទាំងត្រូវប្រឈមមុខនឹងព្យុះភ្លៀងគ្រប់ប្រភេទ តាំងពីជីវិតផ្ទាល់ខ្លួន រហូតដល់អាជីពរបស់នាងជាហូរហែ។
ប្រភព៖ kenh14